ព័ត៌មានសុខភាព

ស្មានមិនដល់សោះ ទាំងនេះគឺជាសញ្ញានៃជំងឺទឹកនោមផ្អែម

គ្រាន់តែលឺថា ទឹកនោមផ្អែម ម្នាក់ៗច្បាស់ជាភ័យខ្លួនជាមិនខាន ព្រោះវាជាជំងឺមួយដែលបង្កឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ហើយចំពោះអ្នកដែលកើតហើយមិនងាយនឹងមានថ្នាំព្យាបាលឡើយ។ ម្យ៉ាងវិញទៀត អ្នកជំងឺប្រភេទនេះមិនអាចញ៉ាំអាហារសេរីដូចមនុស្សធម្មតានោះទេ គឺត្រូវតមស្ទើរគ្រប់មុខ ដើម្បីបង្ការកុំឲ្យសម្ពាធឈាមឡើងខ្ពស់។

ដូច្នេះ ដើម្បីការពារកុំឲ្យជំងឺទឹកនោមផ្អែម ចូលមកគ្រប់គ្រងជីវិតរបស់អ្នក អ្នកគួរតែស្វែងយល់ពីរោគសញ្ញាមួយចំនួនដូចខាងក្រោម៖

ផ្លាស់ប្តូរពណ៌ស្បែក
អ្នកជំនាញបាននិយាយថា កម្រិតអាំងស៊ុតលីនក្នុងរាងកាយឡើងខ្ពស់ វានឹងជំរុញឲ្យមានការលូតលាស់នៃកោសិកាស្បែក និងជាតិមេឡានីន ដែលជាសារធាតុពណ៌លេចឡើងនៅលើស្បែក មានរាងជាស្នាមខ្មៅៗ។

ការលេចឡើងនៃស្នាមខ្មៅនេះ គឺជាសញ្ញាមួយដែលបង្ហាញថា កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ដែលធ្វើឲ្យអ្នកត្រូវប្រឈមនឹងជំងឺទឹកនោមផ្អែម។ ដូច្នេះ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះ គួរតែប្រញាប់ទៅធ្វើតេស្តឈាម ឬសម្រកទម្ងន់ខ្លួនឯងឲ្យបាន ៥គីឡូ ដើម្បីកាត់បន្ថយការឡើងជាតិស្ករ។

ភ្នែកមើលមិនសូវច្បាស់
អ្នកឯកទេសបានបង្ហាញថា នៅសុខៗស្រាប់តែកែវភ្នែករបស់អ្នកមើលអ្វីមិនសូវច្បាស់ ឬមើលអក្សរឃើញព្រាលៗ គឺជារោគសញ្ញាមួយទៀតនៃជំងឺទឹកនោមផ្អែម។ នេះក៏ដោយសារតែកម្រិតជាតិស្ករកើនឡើងនៅក្នុងឈាម បានធ្វើឲ្យភ្នែកមានការប្រែលប្រួល ហើយក្រោយពីការព្យាបាលជំងឺទឹកនោមផ្អែម អ្នកជំងឺអាចត្រូវការវែនតារហូត។

ជំងឺទឹកនោមផ្អែម អាចធ្វើឲ្យសារធាតុរាវនៅក្នុងរាងកាយកើនឡើង ហើយនាំឲ្យភ្នែកមានបញ្ហាឡើងបាយផងដែរ។

រមាត់មិនឈប់
ប្រសិនបើអ្នកសង្កេតឃើញថា ស្បែកមានអាការរមាស់មិនឈប់ គួរតែប្រញាប់ទៅពិនិត្យរកមើលជំងឺទឹកនោមផ្អែម។ ដោយសារតែជំងឺនេះអាចធ្វើឲ្យចរន្តឈាមដើរមិនស្រួល ហើយស្បែកនឹងប្រែទៅជាស្ងួតរមាស់ ថែមទៀត។

ថ្មីៗនេះ មានអ្នកជំងឺទឹកនោមផ្អែមជាច្រើន ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា កើតមានអាការរមាស់ដៃ និងជើង មិនព្រមបាត់។ ដូច្នេះ ក្នុងករណីដែលអ្នកមានអាការបែបនេះ រយ:ពេលច្រើនថ្ងៃមិនព្រមបាត់គួរតែទៅមន្ទីរពេទ្យ។

មានបញ្ហាក្នុងការស្តាប់
ការបាត់បង់ការស្តាប់ ឬលឺមិនច្បាស់ ក៏អាចជារោគសញ្ញានៃជំងឺទឹកនោមផ្អែម ដែរ។ តាមការសិក្សាមួយ បានរកឃើញថា ការស្តាប់មិនលឺ អាចជាសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែម។

អ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ប៉ុន្តែមិនទាន់កើតជំងឺទឹកនោមផ្អែម មានឱកាស ការស្តាប់ឮ ច្រើនជាងអ្នកដែលកើតជំងឺទឹកនោមផ្អែម ៣០ភាគរយ។

គេងស្រម៉ុកខ្លាំងៗ
ពាក់ព័ន្ធជាមួយនឹងជំងឺទឹកនោមផ្អែម ប្រភេទទី២ អាចបង្កឲ្យអ្នកជំងឺមានបញ្ហាផ្លូវដង្ហើម។ អ្នកជំនាញបានផ្តល់អនុវសាសន៍ថា ប្រសិនបើអ្នកគេងស្រម៉ុកឮខ្លាំងៗ និងចេះតែងងុយគេងខ្លាំងអំឡុងពេលថ្ងៃ សូមប្រញាប់ទៅពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាមឲ្យបានឆាប់។

ការស្រាវស្រាវថ្មីមួយនៅប្រទេសកាណាដា បានរកឃើញថា ២៣ភាគរយ នៃអ្នកជំងឺត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានបញ្ហាគេងស្រម៉ុក ហើយប្រសិនបើបញ្ហានេះនៅតែបន្ត ពួកគេត្រូវប្រឈមនឹងជំងឺទឹកនោមផ្អែមក្នុងរយ:ពេល ៥ឆ្នាំខាងមុខ៕

ដកស្រង់ពី៖ soha

មតិយោបល់