ចិនៈ យន្តហោះចម្បាំងមកពីបញ្ជាការភាគខាងកើត របស់កងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធតាមជ្រលងតូចៗនៃតំបន់ភ្នំ ស្ថិតនៅភាគខាងលិចប្រទេស ដើម្បីប្រុងស្ថានការណ៍សមរភូមិប្រយុទ្ធ ជាមួយកោះតៃវ៉ាន់ ដែលទំនងជាអាចផ្ទុះទ្បើង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។
កាសែត Global Times បានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ក្រុងប៉េកាំង នៅតែបន្តរៀបចំផែនការ សម្រាប់ការប៉ះទង្គិចយោធា ដែលអាចកើតមាននៅច្រកសមុទ្រនាពេលឆាប់ៗ ជាមួយកោះតៃវ៉ា។
ខណៈនាពេលថ្មីៗនេះ ពីទ្បុតយន្តហោះចម្បាំងចិន បានហ្វឹកហ្វឺនសមយុទ្ធលើគោលដៅដី និងការប្រយុទ្ធគ្នា នៅតំបន់ខ្ពង់រាបឈីងហៃ និងទីបេ ដើម្បីបង្កើនសក្តានុពលហោះហើររបស់កងកម្លាំងអាកាសនៅលើភ្នំ និងតាមជ្រលងតូចៗ៕
មតិយោបល់