ព័ត៌មានសុខភាព

ស្វែងយល់ពីរោគសញ្ញានៃជំងឺក្រួសក្នុងត្រងនោម

មូលហេតុចម្បង ដែលបង្កឲ្យកើតមានជំងឺក្រួសក្នុងតម្រងនោម គឺទម្លាប់ទទួលទានអាហារដែលមានជាតិប្រៃខ្ពស់ និងការទទួលទានទឹកតិច។ បើយោងតាមអ្នកជំនាញអាមេរិក បានបង្ហាញថា ជំងឺនេះកើតមានចំពោះបុរស ច្រើនមនុស្សស្រី។

ក្រួសក្នុងតម្រងនោម តូចៗអាចបណ្តេញចេញតាមរយៈការទទួលទានទឹកឲ្យបានច្រើន ក៏ប៉ុន្តែប្រសិនបើក្រួសមានទំហំធំ លុះត្រាតែប្រើវិធីវះកាត់ ឬបាញ់កាំរស្មីឡាស៊ែ។ ដូច្នេះ ដើម្បីជៀសផុតពីហានិភ័យធ្ងន់ធ្ងរ អ្នកគួរតែយកចិត្តទុកដាក់ចំពោះរោគសញ្ញាមួយចំនួន។

ឈឺខ្នង និងពោះ
អ្នកជំនាញបាននិយាយថា នៅពេលដែលដុំក្រួស បាំងបំពង់បង្ហូរនោម វានឹងធ្វើឲ្យអ្នកជំងឺមានការឈឺចាប់ត្រង់តំបន់ផ្នែកខាងក្រោយ ហើយរីករាលដាលមកពោះទាប។ ប្រសិនបើអ្នកពិបាកក្នុងការអង្គុយ ឬអង្គុយមិនបានយូរមានការឈឺចាប់អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យឲ្យបានឆាប់។

ឈឺចាប់ពេលកំពុងនោម
ការរលាកតម្រងនោម កើតឡើងបន្ទាប់ពីក្រួសឆ្លងកាត់តាមបំពង់តម្រងនោម ចូលទៅដល់ប្លោកនោម។ ក្នុងពេលដំណាលគ្នានេះដែរ ក្រួស នឹងរំញោចប្លោកនោម ហើយបណ្តោលឲ្យមានការរលាក។ នៅពេលដែលការរលាកកើតឡើង អ្នកច្បាស់ជាមានអារម្មណ៍ឈឺចាប់នៅពេលបញ្ចេញនោម។

ពេលនោមមានលាយឈាម
ប្រសិនបើក្រួសកកិតជាមួយនឹងតម្រងនោមខាងក្នុង វានឹងមានការហូរឈាមកើតឡើង ហើយឈាមនេះនឹងធ្លាក់មកតាមរយៈទឹកនោម។ ដូច្នេះ ប្រសិនបើទឹកនោមរបស់អ្នកមានពណ៌ក្រហម ផ្តាឈូក ឬត្នោត គួរតែប្រញាប់ទៅរកគ្រូពេទ្យភ្លាម។

៤.នោមញឹក
ការនោមញឹក អាចបង្កឡើងដោសារតែការស្ទះក្រួសក្នុងតម្រងនោម ដែលធ្វើឲ្យអ្នកនោមមិនអស់ ហើយក្រួសនេះទៀតសោធន៍ អាចរំញោចប្លោកនោមដែលធ្វើឲ្យអ្នកមានអារម្មណ៍ តិចៗឈឺនោមរហូត។

៤.ទឹកនោមមានក្លិនអាក្រក់
នៅពេលដែលកើតជំងឺក្រួសក្នុងតម្រងនោម វានឹងបង្កឲ្យមានផលវិបាក ដោយសារតែការប្រមូលផ្តុំនៃសារធាតុគីមីក្នុងទឹកនោម។ អ្នកជំនាញបានព្រមានថា ពេលមានក្លិនមិនល្អ អមទៅដោយរោគសញ្ញាមួយចំនួនដូចខាងលើ អ្នកគួរតែប្រញាប់រកវិធីព្យាបាលជាបន្ទាន់៕

ដកស្រង់ពី៖ soha

មតិយោបល់