ព័ត៌មានកីឡា

Barca មិនឲ្យចាញ់ Real តាមប្រមាញ់ កីឡាករពី Man Utd ដែរ

ស្ងាត់ៗ ក្រុម Barcelona កំពុងតែចាប់អារម្មណ៍ ក្នុងការនាំយកខ្សែប្រយុទ្ធវ័យក្មេង​បារាំង Anthony Martial ពីក្រុមបីសាចក្រហម Manchester United នៅរដូវ​កាលក្រោយនេះ។

Barcelona ហាក់ដូចជាស្ងប់ស្ងាត់មួយរយ:កន្លងមកនេះ ក្នុងការតាមប្រមាញ់ ខ្សែប្រយុទ្ធ មកពង្រឹងក្លិបបន្ថែម ក្រោយពីតំបន់ខាងលើរបស់ក្លិបមួយនេះ មានភាព​រឹងមាំទៅហើយនោះ ខណ:ក្លិបស្វែងរកតែកីឡាករតំបន់ខាងក្រោមប៉ុណ្ណោះ។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុម Barcelona បានត្រៀមទឹកប្រាក់ ៦០ លានផោន ក្នុងការនាំយក​ខ្សែប្រយុទ្ធវ័យក្មេងបារាំង Anthony Martial ពី​ក្រុមបីសាចក្រហម Manchester United នៅរដូវកាលក្រោយនេះ។

ជាការពិត​ណាស់ Barcelona អាចនឹងបាត់បង់ Francisco Alcacer នៅរដូវកាលក្រោយ ខណ:ក្លិបអាចនឹងត្រូវការ​ខ្សែប្រយុទ្ធបន្ថែម មកបំពេញតំបន់នេះ ជំនួសវិញ។ ក្នុងនោះដែរ Anthony Martial គឺជាកីឡាករ​វ័យក្មេងមួយរូប ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពី Barcelona ស្របពេលដែល កីឡាករបារាំងរូបនេះ អាចនឹងចាកចេញពី Man Utd ផងដែរ ក្នុងន័យស្រវ៉ាចាប់យកក្លិបថ្មី ដែលផ្តល់លក្ខខណ្ឌប្រសើរដល់រូបគេ។ ពាក្យចរចាម​អារាមកន្លងមក Man Utd មានបំណងបញ្ជូន Martial និង Pogba ទៅប្តូរយក Neymar ពី Paris Saint Germain មកវិញ ក៍ប៉ុន្តែ Barcelona អាចមិនឲ្យរបូត Martial ចេញពីដៃឡើយ។

គួរបញ្ជាក់ផងដែរថា Barcelona និង Real Madrid សុទ្ធសឹង កំពុងចាប់អារម្មណ៍ កីឡាកររបស់ក្រុមបីសាចក្រហម Manchester United ដូចគ្នា ខណ: Barcelona ចង់បាន Anthony Martail ចំណែក Real Madrid វិញ ចង់បាន Paul Pogba ។

មតិយោបល់