Post News Media ព័ត៌មានសុខភាព ស្រីៗគួរដឹង! ...

ស្រីៗគួរដឹង! អាហារូបត្ថម្ភដែលត្រូវទទួលទានអំឡុងពេលមានផ្ទៃពោះ

តើអ្នកកំពុងតែប្រឈមនឹងបញ្ហាខ្វះអាហារូបត្ថម្ភអំឡុងពេលមានផ្ទៃពោះមែនទេ? របបអាហារមានតុល្យភាព មានតួនាទីយ៉ាងសំខាន់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាអាចជួយជំរុញដល់ការលូតលាស់ និងជួយរក្សាទារកឲ្យមានសុខភាពល្អ។ ក៏ប៉ុន្តែ ក្នុងអំឡុងពេលមានផ្ទៃពោះតម្រូវការអាហារូបត្ថម្ភ មានការផ្លាស់ប្តូរ ហេតុនេះស្ត្រីត្រូវដឹងរឿងមួយចំនួន។

១.ត្រូវបន្ថែមកាឡូរីឲ្យបានច្រើន
អ្នកត្រូវដឹងថា ក្នុងអំឡុងពេលមានផ្ទៃពោះតម្រូវការកាឡូរីមានការកើនឡើងទ្វេដង ដើម្បីបំពេញតម្រូវការមនុស្សពីរនាក់ មិនដូចកាលនៅខ្លួនមួយទៀតឡើយ។ ដូច្នេះ ស្ត្រីមានផ្ទៃពោះត្រូវព្យាយាមញ៉ាំអាហារដែលសម្បូរកាឡូរីឲ្យបានច្រើន។

២.អាស៊ីតហ្វូលិក
អាស៊ីតហ្វូលិក គឺជាអាហារូបត្ថម្ភ ដែលទារកត្រូវការខ្វះមិនបាន ព្រោះវាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញដល់ការអភិវឌ្ឍ។ ចំណែកឯអាហារដែលអ្នកម្តាយត្រូវទទួលទាន គឺបន្លែដែលមានពណ៌បៃតងទាំងអស់។

៣.កាល់ស្យូម
អាហារូបត្ថម្ភមួយនេះ មានសារ:សំខាន់ខ្លាំងបំផុតក្នុងការបង្កើនឆ្អឹងទារក ឲ្យកាន់តែរឹងមាំ និងជៀសផុសពីបញ្ហាពុកឆ្អឹង។ ប្រភពកាល់ស្យូមដែលត្រូវបានអ្នកជំនាញណែនាំ គឺគ្រាប់ធញ្ញជាតិ ទឹកដោះគោ ឈីស ត្រីសាម៉ុន និងប្រភេទស្ពៃខ្មៅ។

៤.បរិភោគសាច់ក្រហម
អ្នកម្តាយត្រូវព្យាយាមទទួលសាច់ក្រហមឲ្យបានច្រើន ព្រោះវាជាប្រភពប្រូតេអ៊ីនដែលទារកត្រូវការខានពុំបាន ដើម្បីជៀសផុសពីជំងឺស្លេកស្លាំង។ អ្នកត្រូវចាំថា កង្វះប្រូតេអ៊ីន គឺជាកត្តាហានិភ័យដែលស្ត្រីមានផ្ទៃពោះជាច្រើនកំពុងតែជួបប្រទះ ដូច្នេះកុំបណ្តោលឲ្យសោះ។

៥.ជៀសវាងភេសជ្ជ:ដែលមានផ្ទុកកាឡូរីតែមួយមុខ
ប្រភេទភេសជ្ជ: ឬអាហារ ដែលមានផ្ទុកកាឡូរីតែមួយមុខ ដូចជាទឹកក្រូចសូដា ស្ករចម្រាញ់ និងភេសជ្ជ:ដទៃទៀត អាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ។ ដូច្នេះហើយ សូមស្ត្រីមានផ្ទៃពោះទាំងឡាយ មានការប្រុងប្រយ័ត្នឲ្យខ្លាំងបំផុត ចំពោះភេសជ្ជ:ប្រភេទនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ដកស្រង់ពី៖ pregnancyvideo