ស៊ុត គឺជាអាហារមួយប្រភេទ នៅក្នុងចំណោមអាហារជាច្រើនដែលសម្បូរសារធាតុចិញ្ចឹមចាំបាច់បំផុតសម្រាប់ទ្រទ្រង់រាងកាយ ក៏ប៉ុន្តែប្រសិនបើអ្នកមិនចេះចម្អិន មិនអាចទទួលបានអត្ថប្រយោជន៍ពីវាអស់នោះទេ។
ជាទូទៅស៊ុតសមានផ្ទុកប្រូតេអ៊ីនចំនួន ១០ភាគរយ ហើយស៊ុតលឿងមានរហូតដល់ទៅ ១៦ភាគរយ។ អ្នកជំនាញផ្នែកចំណីអាហារបានបង្ហាញថា ដើម្បីឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹម និងរំលាយប្រូតេអ៊ីន ពីស៊ុតមាន់បានលឿនលុះត្រាតែអ្នកធ្វើការកំណត់ការចម្អិនឲ្យបានត្រឹមត្រូវ។
ជាពិសេសស៊ុតស្ងោរ មានអត្រានៃការស្រូប និងរំលាយរហូតដល់ ៩៩ភាគរយ ផ្ទុយពីការហ៊ុតស៊ុតឆៅដែលមានត្រឹមតែ ៣០ ទៅ ៥០ភាគរយប៉ុណ្ណោះ។

រយៈពេលដែលអ្នកគួរតែស្ងោរស៊ុត
បើយោងតាមអ្នកឯកទេសបានបង្ហាញថា ការស្ងោរស៊ុតយូរពេក បណ្តោលឲ្យរាងកាយពិបាកក្នុងការស្រូបយកសារធាតុចិញ្ចឹម ហើយការរំលាយក៏ត្រូវប្រើរយៈពេលយូរដែរ។
ការស្ងោរស៊ុត ចំនួន៣នាទី រាងកាយត្រូវការរំលាយរយៈពេល ១ម៉ោងកន្លះ ហើយប្រសិនបើអ្នកស្ងោរស៊ុតចំនួន ៥នាទី រាងកាយត្រូវការចំណាយពេល ២ម៉ោងដើម្បីធ្វើការរំលាយ។សម្រាប់ស៊ុតដែលស្ងោរយូរជាង ៥នាទី រាងកាយត្រូវការចំណាយពេល ៣ម៉ោងជាង ដើម្បីធ្វើការរំលាយទាំងស្រុង។
នៅក្នុងចំណោមស៊ុតស្ងោរ ទាំងអស់ ស៊ុតដែលប្រើរយៈពេល ៥នាទី ត្រូវបានគេចាត់ទុកថា មានរសជាតិឆ្ងាញ់ ហើយល្អសម្រាប់រាងកាយ។

តែទោះជាយ៉ាងណាអ្នកមិនគួរទទួលទានស៊ុតច្រើនពេកក្នុងពេលតែមួយនោះទេ ព្រោះវាអាចបង្កើនបន្ទុកដល់តម្រង់នោម និងសរីរាង្គផ្សេងៗទៀត។ ដូច្នេះក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យគួរទទួទានតែមួយគ្រាប់បានហើយ៕
ដកស្រង់ពី៖ soha
មតិយោបល់