ព័ត៌មានសុខភាព

នារីវ័យក្មេងជក់បារីកំឡុងពេលមានផ្ទៃពោះដើម្បីធ្វើឲ្យ ទារកស្រាលសម្រាលគ្មានការឈឺចាប់

អូស្ត្រាលីៈ ស្ត្រីវ័យក្មេងមានផ្ទៃពោះជាច្រើននាក់ នៅក្នុងប្រទេសអូស្ត្រាលី កំពុងតែនាំគ្នាជក់បារី ដើម្បីធ្វើឲ្យកូននៅក្នុងផ្ទៃរបស់គេ មានទម្ងន់ស្រាល និងពេលសម្រាល​មិនមានការឈឺចាប់។

ការរកឃើញដ៏គួរឲ្យរន្ធត់នេះ បង្ហាញថា ស្ត្រីមានផ្ទៃពោះជនជាតិអ៊ីតាលី​វ័យក្មេងកំពុងតែមានការភ័យក្លាច​ចំពោះការឈឺចាប់ក្នុងការសម្រាលកូន ជាងផលប៉ះពាល់ យ៉ាងធ្ងនធ្ងចំពោះការជក់បារីក្នុង កំឡុងពេលមានផ្ទៃពោះទៅទៀត ​ទោះវាអាចបង្ករឲ្យមាន អត្រាទារកស្លាប់ក្នុងផ្ទៃ ខ្ពស់ជាងមុន និងការកើនឡើងនូវហានិភ័យ​នៃជំងឺហឺត និងអាឡែស៊ី ពីកុមារភាពក៏ដោយ។

បើយោងងតាមការបង្ហាញមួយ ដែលបានចេញផ្សាយ អំពីលទ្ធផលនៃ ការសិក្សាមនុស្សវិជ្ជា​ដែលបានដឹងនាំដោយ សមាគមសាស្ត្រាចារ្យ Simone Dennis មកពីសាកលវិទ្យាល័យជាតិ របស់អង់គ្លេស ។ នាងបានរកឃើញថា​ ក្មេងស្រីៗដែលមានអាយុ ១៦ឆ្នាំ ទាំងជក់បារី ឬ បង្កើនការជក់បារីជារៀងរាល់ថ្ងៃ ក្នុងគោលបំណង់ដើម្បីធ្វើឲ្យទារកតូចជាងជាងធម្មតា ដោយសារ ភ័យក្លាចថា ខ្លួនប្រាណក្មេងខ្ចីរបស់ពួកគេ មិនអាចបង្កើតកូនបាន។

ការរំខានជាងនេះទៅទៀតគឹត្រង់ថា ម្តាយវ័យក្មេងជាច្រើន ត្រូវបានជម្រុញ ឲ្យជ្រើសរើសការអនុវត្តមួយនេះ ដោយមានការប្រមានផ្នែកសុខភាព នៅលើកញ្ចប់បារី មានខ្លះក្នុង ចំណោមនោះ បានលើកឡើងថា​ “ការជក់បារីអាចកាត់បន្ថយទម្ងន់ទារករបស់អ្នក” ។ មិនត្រឹមតែមិនរុញរាចំពោះរឿងនេះទេ ពួកគេបានសម្រេចចិត្ត ទទួលយកការជក់បារី​ធ្វើជាមធ្យោបាយ ដើម្បីរក្សាទារក មិនទាន់កើតរបស់ពូកគេ ឲ្យមានទម្ងន់ស្រាល ដោយរំពឹងថា​ពេលសម្រាល មិនមានការឈឺចាប់។ ការសិក្សានោះ បានរកឃើញថា ម្តាយជក់បារី មានចំនួនទ្វេដង នៃម្តាយមិនជក់បារី ដើម្បីធ្វើឲ្យទារកមានទម្ងន់ស្រាលជាងធម្មតា ប្រហែល ជា២០០ក្រាមជាមធ្យម។

បញ្ជាក់ ទង្វើមួយនេះមិនមែនជាជម្រើសមួយដែលត្រឹមត្រូវនោះទេ ដូច្នេះសូមកុំយកតម្រាប់ តាមព្រោះវាប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃ និងម្តាយផ្ទាល់ផងដែរ៕

មតិយោបល់