ព័ត៌មានសុខភាព

វិធីបង្ការជំងឺរលាកថ្លើមប្រភេទ B ដែលមានប្រសិទ្ធភាពបំផុត

បើយោងតាមអ្នកជំនាញបាននិយាយថា ជំងឺរលាកថ្លើមប្រភេទ B បង្ហាញរោគសញ្ញាតិចតួចណាស់ ជាពិសេសនៅពេលដែលវាទើបចាប់ផ្តើមដំណាក់កាលដំបូង។ ម្យ៉ាងវិញទៀត ដំណាក់កាលនេះក៏ងាយនឹងប្រឡំជាមួយជំងឺដទៃទៀតផងដែរ លុះត្រាតែអ្នកទៅធ្វើតេស្តឈាម។

ការរកឃើញរោគសញ្ញាដំបូងនៃជំងឺនេះ ពិតជារឿងសំខាន់បំផុត ព្រោះអ្នកអាចធ្វើការព្យាបាលទាន់ពេលវេលា។ អ្នកជំនាញបានបន្ថែមទៀតថា ដើម្បីបង្ការជំងឺរលាកថ្លើមប្រភេទ B អ្នកគ្រប់គ្នាគួរតែអនុវត្តតាមវិធីសាស្ត្រមួយចំនួន។

១.ការចាក់វ៉ាសាំងបង្ការ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុត។
២.កុំរួមភេទជាមួយនឹងដៃគូរច្រើន ឬប្រើវិធីសាស្ត្រការពារដែលមានសុវត្ថិភាព។
៣.កុំចែករំលែកជាមួយនឹងរបស់ប្រើប្រាស់ផ្ទាល់ខ្លួន សូម្បីតែក្រាស់សិតសក់ ច្រាស់ដុសធ្មេញ ឬឧបករណ៍កោរពុកមាត់ជាដើម។
៤.កុំប៉ះពាល់ឈាម ឬសារធាតុរាវ ដោយមិនមានឧបករណ៍ការពារ។
៥.ក្នុងករណីរដែលប្តីប្រពន្ធចង់មានកូន ចាំបាច់ត្រូវពិនិត្យមើល ថាតើជំងឺរលាកថ្លើមប្រភេទ B មានវត្តមាននៅក្នុងខ្លួនរបស់អ្នកឬអត់។
៦.អំឡុងពេលមានផ្ទៃពោះ ម្តាយក៏ត្រូវពិនិត្យជាប្រចាំផងដែរ ប្រសិនបើមានវីរុសរលាកថ្លើមប្រភេទ B នៅពេលនេះ ពិតជាមានគ្រោះថ្នាក់ខ្លាំងពោះចំពោះម្តាយ និងកូន។

ដកស្រង់ពី៖ soha

មតិយោបល់