ព័ត៌មានសុខភាព

អត់ចង់ទល់លាមក កាត់បន្ថយអាហារទាំងនេះ!

តើអ្នកកំពុងតែមានបញ្ហាទល់លាមករ៉ាំរ៉ៃមែនទេ? បញ្ហាទល់លាមក អាចធ្វើឲ្យអ្នកពិបាកក្នុងការបន្ទោរបង់ មានការឈឺចាប់ ហើយប្រសិនបើកើតឡើយយូរពេកអាចបង្កទៅជាជំងឺឬសដូងបាតថែមទៀត។ មូលហេតុដ៏ធំបំផុតដែលបណ្តោលឲ្យកើតមានបញ្ហាទល់លាមក គឺការទទួលទានអាហារខ្វះជាតិសរសៃ និងខ្វះជាតិទឹក។

ចេកខ្ចី
អាស៊ីតនៅក្នុងចេកខ្ចី មិនត្រឹមតែអាចកាត់បន្ថយជាតិសរសៃនោះទេ វាថែមទាំងអាចបណ្តោលឲ្យស្ទះពោះវៀនផងដែរ។ ចេកខ្ចី មានផ្ទុកជាតិម្សៅច្រើន ដែលធ្វើឲ្យរាងកាយពិបាករំលាយ ហើយលើសពីនេះវាមានផ្ទុកជាតិ pectin ដែលអាចស្រូបយកជាតិទឹកពីជញ្ជាំងពោះវៀន និងពោះវៀន។ លទ្ធផល លាមកនឹងប្រែជារឹង ពិបាកក្នុងការបន្ទោរបង់ ឬត្រូវប្រើពេលយូរទើបអាចបន្ទោរបង់ចេញ។

សាច់ក្រហម
ប្រភពដ៏អស្ចារ្យនៃជាតិដែក គឺសាច់ក្រហម ប៉ុន្តែប្រសិនបើញ៉ាំរបបអាហារមានជាតិដែកច្រើនពេក វាអាចបណ្តោលឲ្យទល់លាមក។ លើសពីនេះ សាច់ក្រហម អាចបណ្តោលឲ្យទល់លាមក ព្រោះវាមិនមានជាតិសរសៃទាល់តែសោះ។

អាហារកំប៉ុង
អាហារកំប៉ុងភាគច្រើនមានផ្ទុកស្ករចម្រាញ់ និងអំបិលច្រើនដែលមិនល្អសម្រាប់សុខភាពនោះទេ។ ការទទួលទានអាហារកំប៉ុង ច្រើនពេកអាចបណ្តោលឲ្យទល់លាមក ដោយសារតែខ្វះជាតិសរសៃ។

កាហ្វេ
ការទទួលទានកាហ្វេនៅពេលព្រឹកព្រលឹម អាចបណ្តោលឲ្យទល់លាមក ដោយសារតែវាធ្វើឲ្យរាងកាយខ្វះជាតិទឹក។ អ្នកត្រូវដឹងថា ពោះវៀនត្រូវការជាតិទឹកគ្រប់គ្រាន់ ដើម្បីងាយស្រួលក្នុងការបញ្ចូនកាកសំណល់ផ្សេងៗចេញមកក្រៅ។ ដូច្នេះ អ្នកគួរតែព្យាយាមទទួលទានកាហ្វេតិច ហើយព្យាយាមផឹកទឹកឲ្យបានច្រើនទើបល្អ។

គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹង អាចបណ្តោលឲ្យខ្វះជាតិទឹកក្នុងរាងកាយ។ ជាលទ្ធផល ជាតិរំអិល និងសារធាតុរាវ ដែលផលិតក្នុងបំពង់ពោះវៀនត្រូវបានកាត់បន្ថយយ៉ាងខ្លាំង នាំឲ្យលាមកស្ងួត និងទល់លាមក៕

មតិយោបល់