បរទេសៈ ការទទួលទានត្រប់កម្រិតមធ្យមអាចកាត់បន្ថយពិការភាពពីកំណើតរបស់ទារក, ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ និងការពារការទល់លាមក។ ប៉ុន្តែការទទួលទានត្រប់ច្រើនពេកមិនមានសុវត្ថិភាពចំពោះទារកនោះទេ។
អ្នកជំនាញមួយចំនួនបានអះអាងថា ការទទួលទានត្រប់ច្រើនពេកធ្វើឲ្យខ្សោយស្បូន ដែល អាចបង្កើនហានិភ័យនៃការរលូតកូន ឬកូនកើតមិនគ្រប់ខែ។ ដូចគ្នានេះផងដែរ ទឹកអាស៊ីតរបស់វាអាចបង្កឲ្យស្ត្រីមានផ្ទៃពោះចេះតែមិនស្រួលខ្លួន និងមានផលវិបាកផ្សេងៗទៀត។
ជាពិសេសប្រសិនបើអ្នកចម្អិនមិនបានត្រឹមត្រូវ ច្បាស់ជាមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារ និងប្រតិកម្មអាឡែស៊ី។ ដូច្នេះ អ្នកគួរតែកម្រិតការទទួលទានត្រប់ក្នុងពេលមានផ្ទៃពោះ ឬគួរតែពិភាក្សាជាមួយនឹងគ្រូពេទ្យជាមុនសិន៕
មតិយោបល់