បន្ទាប់ពីធ្វើការ ឬធ្វើដំណើរក្រោមកម្តៅថ្ងៃ តើអ្នកមានទម្លាប់ធ្វើដូចម្តេចខ្លះ ដើម្បីឲ្យរាងកាយចុះត្រជាក់វិញ? ក្នុងករណីបែបនេះ ម្នាក់ៗច្បាស់ជារត់រកកង្ហារ ទឹកទឹកកក ឬងូតទឹកភ្លាមៗ។ ទោះជាយ៉ាងណា អ្នកជំនាញបានធ្វើការព្រមានថា ទម្លាប់ទាំងនេះអាចបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានដល់សុខភាព។
ការផឹកទឹកត្រជាក់ ឬទឹកកក
បន្ទាប់ពីយើងចេញត្រូវកម្តៅថ្ងៃ ភាគច្រើនយើងតែងតែចង់ទទួលទានទឹកត្រជាក់ភ្លាមៗ ដើម្បីបំបាត់ភាពស្រេកទឹក និងកាត់បន្ថយកម្តៅក្នុងរាងកាយ។ ទម្លាប់មួយនេះ មិនយូរមិនឆាប់ទេ អាចបណ្តោលឲ្យអ្នកឈឺក្រពះ ពោះវៀន។ លើសពីនេះ អ្នកអាចប្រឈមនឹងជំងឺ ផ្តាសាយញឹកញាប់ ងាយនឹងឆ្លងមេរោគផ្លូវដង្ហើម ឈឺបំពង់ក គ្រុនក្តៅ រលាកទងសួត។
ងូតទឹក ឬលុបលាងមុខ
ពេលនៅក្រោមពន្លឺព្រះអាទិត្យ រាងកាយនឹងឡើងកម្តៅ បែកញើសច្រើន ហើយប្រសិនបើអ្នកងូតទឹកភ្លាមៗ អ្នកនឹងមានអារម្មណ៍ជាក់ និងស្រស់ស្រាយឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយការប្រែប្រួលនៃសីតុណ្ហភាពរាងកាយភ្លាមៗ អាចបណ្តោលឲ្យអ្នកឈឺក្បាល។ ប្រសិនបើ ជំងឺនេះកើតឡើងជាញឹកញាប់ វានឹងក្លាយទៅជាជំងឺឈឺក្បាលរ៉ាំរ៉ៃ។
នៅពេលដែលរាងកាយបញ្ចេញញើស រន្ធញើសនឹងបើកធំៗ ហើយប្រសិនបើអ្នកចាក់ទឹកពីលើ វានឹងស្រូបទឹកចូលទៅក្នុងខ្លួនកាន់តែច្រើន ដែលបណ្តោលឲ្យកើតជំងឺផ្តាសាយ គ្រុនក្តៅ ឈឺក្បាល ឬកើតជំងឺដាច់សរសៃឈាមខួរក្បាល។ ដូច្នេះ អ្នកគួរតែគួរតែសម្រាកប្រហែលជា ១៥នាទី ឬរងចាំឲ្យញើសស្ងួត សឹមងូតទឹកទើបមិនមានផលប៉ះពាល់។
អង្គុយនៅនឹងមុខកង្ហារ
ទម្លាប់មួយនេះមិនត្រឹមតែធ្វើឲ្យអ្នកកើតជំងឺផ្តាសាយនោះទេ វាក៏អាចបង្កឲ្យមានជំងឺផ្លូវដង្ហើម ឈឺក្បាល និងវិលមុខផងដែរ។ អ្នកគួរតែអង្គុយឲ្យឆ្ងាយពីកង្ហារ ១ទៅ ៣ម៉ែត្រ ដើម្បីរក្សារាងកាយឲ្យមានសុខភាពល្អ។
អង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក
ការអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក បើកសីតុណ្ហភាពទាបខ្លាំងពេក ខណៈដែលរាងកាយកំពុងតែបែកញើស អាចបណ្តោលឲ្យញើសស្រូបចូលទៅក្នុងរាងកាយវិញ ដែលបង្កទៅជាជំងឺផ្តាសាយ អតុល្យភាពកម្តៅក្នុងរាងកាយ វិលមុខ និងប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល។
យកល្អ អ្នកគួរតែលៃសីតុណ្ហភាពក្នុងកម្រិតមធ្យមបានហើយ ដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាពផ្សេងៗ៕
ដកស្រង់ពី៖ soha
មតិយោបល់