មនុស្សមួយចំនួនមិនសូវខ្វល់ខ្វាយជាមួយនឹងរោគសញ្ញាផ្សេងៗដែលលេចឡើងនៅលើជើងនោះទេ ព្រោះគិតថាជារឿងធម្មតា។ ក៏ប៉ុន្តែបើយោងតាមគេហទំព័រ soha បានបង្ហាញថា អ្នកមិនត្រូវមិនអើពើចំពោះរោគសញ្ញា ដែលកើតមាននៅលើជើងនោះទេ ព្រោះវាអាចបង្កឡើងដោយសារតែជំងឺផ្សេងៗ។
ហើម ហើយឈឺចាប់តាមម្រាមជើង
មូលហេតុនៃជំងឺនេះ ជាទូទៅកើតឡើងដោយសារតែអាស៊ីតអ៊ុយរិក នៅក្នុងរាងកាយកើនលើសកម្រិត ដែលនាំឲ្យមានហានិភ័យរលាកសន្លាក់ តាមគន្លាក់ម្រាមជើង និងជើង។ ដើម្បីយកឈ្នេះលើបញ្ហានេះ អ្នកគួរយកចិត្តទុកដាក់ចំពោះរបបអាហារ ឬទៅមន្ទីរពេទ្យធ្វើការព្យាបាលភ្លាមៗ។
ជើងមានសភាពស្លេកស្លាំង
ដោយសារតែការផ្គត់ផ្គង់ឈាម ទៅកាន់ផ្នែកខាងក្រោមមិនបានគ្រប់គ្រាន់ ធ្វើឲ្យវាងាយជួបបញ្ហាស្ពឹក ហើយឈើចាប់។ ជាក់ស្តែងនៅពេលដែលអ្នកអង្គុយ ហើយក្រោកឈរឡើងជើងក៏ប្រែជាពណ៌ស្លេកស្លាំង ឬជួនកាលពេលអ្នកក្រោយឡើងម្រាមជើងរបស់អ្នកប្រែជាពណ៌សស្លេក។
ដូច្នេះ ដើម្បីដោះស្រាយបញ្ហាស្លេកស្លាំង អ្នកគួរតែបន្ថែមអាហារ ដែលសម្បូរជាតិដែកដូចជា សណ្តែក សាច់គោ គ្រាប់ធញ្ញជាតិ និងបន្លែពណ៌បៃតងជាដើម។ ម្យ៉ាងវិញទៀត អ្នកក៏អាចទៅជួបគ្រូពេទ្យ ដើម្បីទទួលថ្នាំតាមវេជ្ជបញ្ជារក៏បានដែរ។
ជើងចេះតែឈឺចាប់
ការឈឺចាប់នេះ អ្នកអាចជួបប្រទះភ្លាមៗ ឬប្រសិនបើរាងកាយខ្សោះជាតិទឹក។ ដូច្នេះ ប្រសិនបើអ្នកឈឺចាប់ទៀងទាត់ អ្នកគួរតែបន្ថែមអាហារដែលមានជាតិម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម ឲ្យបានច្រើន។
វិធីសាស្ត្រមួយទៀត ដើម្បីកាត់បន្ថយការឈឺចាប់ អ្នកគួរតែធ្វើការម៉ាស្សាកជើង និងបាតជើង ឲ្យបាន១៥ទៅ ២០នាទី ក្នុងមួយថ្ងៃ។
ក្រចកជើងប្រែជាក្រាស់ និងមានពណ៌លឿង
បញ្ហាក្រចកជើងក្រាស់ និងមានពណ៌លឿង ភាគច្រើនកើតឡើងចំពោះមនុស្សស្រីច្រើនជាងមនុស្សប្រុស។ កត្តាមួយនេះកើតឡើងដោយសារតែប្រព័ន្ធភាពស៊ាំកំពុងតែចុះខ្សោយ ហើយកំពុងតែប្រឈមនឹងជំងឺផ្សេងៗ។
ប្រសិនបើមានរោគសញ្ញាមួយនេះ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយភ្លាមៗ៕
ដកស្រង់ពី៖ soha
មតិយោបល់