អាមេរិកៈ ទីបំផុតព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសយល់ព្រមឲ្យលោកស្រី ជីណា ហាស្ពែល ក្លាយជាស្ត្រីទី១ សម្រាប់តំណែងប្រធាន CIA ហើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។
លោកស្រី ហាស្ពែល ត្រូវបានគេស្គាល់ថា ជាអ្នកធ្វើការជើងចាស់ម្នាក់របស់ CIA អស់រយៈពេល ៣៣ ឆ្នាំមកហើយ នៅឯទីភ្នាក់ងារនេះ ដែលបច្ចុប្បន្នលោកស្រី គឺជានាយកស្ដីទី។
ដោយលទ្ធផលសរុប ៥១-៤៣ សំទ្បេង ដែលព្រឹទ្ធសមាជិកបានបន្តបោះឆ្នោតគាំទ្រការតែងតាំងលោកស្រី នៅក្នុងចំណោមព្រឹទ្ធសភាដែលមានសមាជិកចំនួន ១០០ នាក់ បានបង្ហាញថា សំឡេងគ្រាំទ្រនេះ គឺគ្រប់គ្រាន់អាចបញ្ជាក់ពីតួនាទីរបស់លោកស្រី។
សូមជំរាបថា លោកស្រី ហាស្ពែល ត្រូវបានគាំទ្រឲ្យធ្វើជាប្រធាន CIA ទោះបីជាមានការជំទាស់យ៉ាងខ្លាំង ចំពោះសកម្មភាពលោកស្រី កន្លងមកទាក់ទងនឹងការប្រើប្រាស់វិធីសាស្ត្រសួរចម្លើយដ៏សាហាវរបស់ CIA រួមជាមួយការធ្វើទារុណកម្មស្រោចទឹកលើមុខ ដោយជនសង្ស័យត្រូវបានចងក្រណាត់បិទមុខជិត រួចស្រោចទឹកពីលើមុខមិនឲ្យដកដង្ហើម ក្នុងអំឡុងប៉ុន្មានឆ្នាំ ក្រោយការវាយប្រហារកាលពីថ្ងៃទី១១ កញ្ញាកន្លងទៅក៏ដោយ៕
មតិយោបល់