ព័ត៌មានសុខភាព

អស្ចារ្យណាស់ សំបកចេកទុំអាចកម្ចាត់មុនក្បាលខ្មៅពូកែបំផុត

ទម្លាប់ទូទៅរបស់មនុស្សគ្រប់រូប គឺតែងតែបោះចោលសំបកចេក បន្ទាប់ពីទទួលទានរួច ព្រោះយល់ថាគ្មានប្រយោជន៍អ្វីទៀតឡើយ។ ប៉ុន្តែនេះគឺជាការយល់ខុសទាំងស្រុង តាមពិតសំបកចេក មានផ្ទុកសារធាតុសំខាន់ៗជាច្រើនដូចជា ជាតិដែក ស័ង្កសី អង់ទីអុកស៊ីដង់ វីតាមីន A វីតាមីនC និងវីតាមីនE ដែលអាចជួយដោះស្រាយបញ្ហាស្បែកយ៉ាងមានប្រសិទ្ធភាព ជាពិសេសមុនក្បាលខ្មៅតែម្តង។

ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់សំបកចេក ដើម្បីកម្ចាត់មុនក្បាលខ្មៅចេញពីផ្ទៃមុខ៖

ធាតុផ្សំ៖

  • យកសំបកចេក ទៅកិនជាល្បាយឲ្យបាន ១ស្លាបព្រាបាយ
  • ម្សៅសូដា មួយចុងស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មារ ១កន្លះស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖
១.ចាប់ផ្តើមលាយធាតុផ្សំទាំងអស់នៅក្នុងកូនចានមួយ រហូតទាល់តែរលាយចូលគ្នាសព្វ។
២.បន្ទាប់មក លាបនៅត្រង់កន្លែងដែលមានបញ្ហា។
៣.ទុកឲ្យល្បាយនេះ ធ្វើសកម្មភាពរយៈពេល ២០នាទី ទើបជូតសម្អាតដោយក្រណាត់សើម។
៤.សូមព្យាយាមអនុវត្តរាល់មុនពេលចូលគេង ក្នុងមួយសប្តាហ៍ ៣ទៅ៤ដង៕

ដកស្រង់ពី៖ boldsky

មតិយោបល់