បរទេសៈ ពេលវេលាងូតទឹកឲ្យទារកពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខភាព។ ប្រសិនបើឪពុកម្តាយគ្រប់រូបងូតទឹកឲ្យទារកតាមតែអំពើចិត្ត នឹងបង្កឲ្យមានប្រតិកម្ម ហើយអាចគំរាមកំហែងដល់អាយុជីវិត។
ដូច្នេះ ក្នុងស្ថានភាពខ្លះឪពុកម្តាយមិនគួរងូតទឹកឲ្យទារកដាច់ខាត ដើម្បីជៀសវាងហានិភ័យផ្សេងៗកើតឡើងមកលើទារក។
១. ហាមងូតទឹកមុនពេលចូលគេង
ការងូតទឹកឲ្យទារកមុនពេលចូលគេង ធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយរបស់ក្មេងកើតឡើង។ តែបើអ្នកចង់ឲ្យទារកគេងលក់ស្រួលបន្ទាប់ពីងូតទឹក អ្នកត្រូវរងចាំរហូតដល់សីតុណ្ហភាពរាងកាយត្រឡប់មកភាពដើមវិញ។
ការងូតទឹកភ្លាមគេងភ្លាម សំណើមនៅលើរាងកាយនឹងធ្វើឲ្យក្មេងពិបាកគេង ហើយបង្កើនហានិភ័យនៃការឆ្លងរោគ។ ដូច្នេះដើម្បីធានាឲ្យបាននូវគុណភាពនៃការគេងរបស់កុមារ អ្នកគួរតែងូតទឹកឲ្យពួកគេមុនចូលគេងចំនួនពីរម៉ោង។
២. ងូតទឹកបន្ទាប់ពីភ្ញាក់ពីគេងភ្លាម
អ្នកខ្លះយល់ថា ការងូតទឹកបន្ទាប់ពីភ្ញាក់ពីគេងធ្វើឲ្យមានអារម្មណ៍ស្រឡះស្រួល ប៉ុន្តែចំពោះទារកវិញអាចបណ្តោលមានអារម្មណ៍ស្ត្រេស។
មិនត្រឹមតែប៉ុណ្ណោះ វាអាចបណ្តោឲ្យក្មេងខ្វះជាតិស្ករក្នុងឈាម, គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។
៣. ពេលដែលកុមារមានជំងឺគ្រុនក្តៅ
បើទោះបីជាការងូតទឹកអាចកាត់បន្ថយការបែកញើស, កម្ចាត់ភាពកខ្វក់នៅលើរាងកាយ ឬ បាក់តេរីមួយចំនួនក៏ដោយ ប៉ុន្តែអ្នកប្រសិនបើអ្នកងូតទឹកឲ្យពួកគេយូរពេកអាចបង្កឲ្យមានអាការវិលមុខ និងសន្លប់។
បើសិនជាចាំបាច់អ្នកត្រូវយកកន្សែងជ្រលក់ទឹកក្តៅជូតសម្អាតរាងកាយទារក ព្រោះវាអាចជួយសម្អាតរាងកាយ និងឆាប់ថយកម្តៅផងដែរ។
៤. កុំងូទឹកបន្ទាប់ពីបញ្ចេញសកម្មភាពខ្លាំង
នៅពេលដែលទារកលេង ឬធ្វើសកម្មភាពខ្លាំង ញើសនឹងបញ្ចេញច្រើន ហេតុនេះអ្នកឲ្យពួកគេសម្រាកសិន ដើម្បីកាត់បន្ថយសីតុណ្ហភាពរាងកាយ។
ដោយសារតែចលនារាងកាយ លើកកម្ពស់ដល់ឈាមរត់, បង្កើនលំហូរឈាមទៅសាច់ដុំ និងបេះដូង។ ដូច្នេះអ្នកមិនត្រូវងូតទឹកភ្លាមៗនោះទេ ព្រោះវាបណ្តោលឲ្យខ្វះការផ្គត់ផ្គងឈាមទៅសរីរាង្គដទៃទៀត ជាពិសេសបេះដូង និងខួរក្បាល ដែលនាំឲ្យគំរាមកំហែងដល់អាយុជីវិត។
៥. ពេលឃ្លានពេក ឬឆ្អែតពេក
ការងូតទឹកក្នុងពេលញ៉ាំឆ្អែតពេក អាចកាត់បន្ថយការផ្គត់ផ្គងឈាមទៅកាន់ស្បែក និងសាច់ដុំ, ក្រពះ ដែលប៉ះពាល់ដល់ការរំលាយអាហារ និងស្រូបចំណីអាហារ។ លទ្ធផលកុមារនឹងខ្វះសារធាតុចិញ្ចឹម ហើយបណ្តោលឲ្យប្រតិកម្មអវិជ្ជមានដល់សុខភាពកុមារ។
ផ្ទុយទៅវិញ ប្រសិនបើអ្នកងូតទឹកក្នុងពេលឃ្លានខ្លាំងអាចបណ្តោលឲ្យកម្រិតជាតិស្ករក្នុងឈាមមានការកើនឡើងជាអបប្បរមា។ ជាពិសេសការងូតទឹកក្តៅអាចបណ្តោលឲ្យសរសៃឈាមរីក,ខ្សោយខួរក្បាល, វិលមុខ, ព្រិលភ្នែក, អាចសន្លប់ ហើយបញ្ហាធំបំផុតអាចប៉ះពាល់ដល់ជីវិតកុមារ៕
មតិយោបល់