ព័ត៌មានសុខភាព

បើធ្វើបាន ក្បាលពោះធំសុទ្ធតែខ្លាញ់​នឹងរលាយ​បាត់អស់

មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានរាងស្អាត ក្បាលពោះរាបស្មើគ្មានជាតិខ្លាញ់ ប៉ុន្តែពួកគេខ្ជិលហាត់ប្រាណ ហើយថែមទាំងទទួលទានអាហារមិនចេះគិតឡើយ។ ដូច្នេះ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សធាត់ដុះក្បាលពោះធំ ក្រៅពីធ្វើលំហាត់ប្រាណ អ្នកគួរតែអនុវត្តតាមការណែនាំរបស់អ្នកជំនាញខាងក្រោមនេះ៖

ទទួលទានស៊ុតជាអាហារពេលព្រឹក
ការទទួលទានអាហារដែលសម្បូរខ្លាញ់ច្រើននៅពេលព្រឹក គឺជាមូលហេតុដ៏ធំមួយនៃការលើសទម្ងន់ដែរ។ ក៏ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ស៊ុតស្ងោរជំនួសវិញ មិនត្រឹមតែគ្មានជាតិខ្លាញ់ប៉ុណ្ណោះទេ ថែមទាំងអាចសម្រកទម្ងន់បានទៀត។ ព្រោះស៊ុតចំនួន២គ្រាប់មានផ្ទុក ៤០០កាឡូរី ដែលអាចទ្រទ្រង់ថាមពលរហូតដល់ពេលថ្ងៃបាន។ ដូច្នេះ សម្រាប់អាហារពេលព្រឹកអ្នកគួរតែទទួលទានស៊ុតស្ងោរតែ២គ្រាប់បានហើយ។

ទទួលទានទឹកក្រូចឆ្មា
មុនពេលបរិភោគអាហារពេលព្រឹកអ្នកគួរតែពិសាទឹកឲ្យបានមួយកែវ ទឹកក្រូចឆ្មាមួយពីរស្លាបព្រាកាហ្វេ ឬបរិភោគក្រូចឆ្មាដែលចិតស្តើងៗពីរចំណិត។ នេះជាវិធីមួយដែលជួយរំលាយជាតិខ្លាញ់ និងបន្សាបជាតិពុលនៅក្នុងរាងកាយ។

ឈប់ផឹកភេសជ្ជៈដែលមានហ្គាសច្រើន
ការទទួលទានភេសជ្ជៈមានជាតិហ្គាសច្រើន អាចធ្វើឲ្យអ្នកឆាប់ដុះក្បាលពោះ ក៏ប៉ុន្តែមានមនុស្សភាគតិចណាស់ដែលដឹង។ ភេសជ្ជៈទាំងនោះមានជាង ១៥០ កាឡូរី ដែលជាមូលហេតុធ្វើឲ្យឡើងទម្ងន់ ធាត់ ក៏ដូចជាប៉ះពាល់ដោយផ្ទាល់ដល់សុខភាពប្រសិនប្រើរយៈពេលយូរ។
ជំនួសឲ្យការទទួលទានភេជ្ជសៈទាំងនោះ សូមព្យាយាមជំនួសដោយទឹកសុទ្ធ នឹងទឹកផ្លែឈើផ្សេងទៀតដូជា ទឹកអំពៅ ឬទឹកក្រូចជំនួសវិញ។

ការបរិភោគបណ្តើរ មើលទូរទស្សន៍បណ្តើរ
មានមនុស្សភាគច្រើន មានទម្លាប់បរិភោគបណ្តើរមើលទូរទស្សន៍បណ្តើរ តែនេះជាទង្វើអាក្រក់មួយមានផលប៉ះពាល់ខ្លាំងបំផុត ព្រោះវាអាចធ្វើឲ្យរាងកាយផ្ទុក ៣០០ កាឡូរីក្នុងមួយពេល។ ដូច្នេះប្រសិនបើអ្នកចង់សម្រកទម្ងន់ អ្នកមិនគួរធ្វើរឿងទាំងពីរនេះក្នុងពេលតែមួយឡើយ។

ធ្វើសមាធិ
បើយោងតាមអ្នកជំនាញបានបង្ហាញថា ការអង្គុសមាធិនៅពេលព្រឹករយៈពេល២ ទៅ៣នាទី នឹងធ្វើឲ្យអ្នកជៀសឆ្ងាយពីភាពតានតឹង ព្រមទាំងមានជីវិតស្រស់ស្រាយជាមួយថ្ងៃថ្មី។

ចំណាំ៖ ចំពោះអ្នកដែលមាន​បញ្ហា​ក្រពះហាមទទួលទានក្រូចឆ្មាទាំងពោះទទេ ព្រោះអាស៊ីតនៅក្នុងក្រូចឆ្មាអាចបណ្តោលឲ្យ​ក្រពះធ្វើទុក្ខកាន់តែខ្លាំង៕

មតិយោបល់