Post News Media ព័ត៌មានជាតិ បង្ក្រាបអ្នកល...

បង្ក្រាបអ្នកលក់គ្រឿងញៀនប្រុសស្រី៣នាក់ ដកហូតបានទាំងកាំភ្លើងទៀត!

ព្រះវិហារ: នៅវេលាម៉ោង១២ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀនខេត្ត ព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង បានធ្វើការបង្ក្រាបករណីជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងស្ថិតនៅភូមិអូរពោធិ៍ ឃុំ រមណីយ ស្រុករវៀង ខេត្តព្រះវិហារ ឃាត់ខ្លួនមុខសញ្ញាចំនួន៣នាក់ ៖

១.ឈ្មោះ សុឹម កក្កដា (ហៅតុលា) ភេទប្រុស អាយុ៣៣ ឆ្នាំ ស្នាក់នៅភូមិអូរពោធិ៍ ឃុំ រមណីយ ស្រុករវៀង ខេត្ត ព្រះវិហារ
២.ឈ្មោះ ជួន សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្ន នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង
៣.ឈ្មោះ ហេង ស្រីតី ភេទស្រី អាយុ ៣១ ឆ្នាំ ស្នាក់នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅក្រាមព៌ណសថ្លាសង្ស័យថាសារធាតុញៀនចំនួន ៣ កញ្ចប់តូច , កាំភ្លើងខ្លី ១ ដើមម៉ាកK59 បង់១ គ្រាប់ចំនួន ៥ គ្រាប់, សម្ភារ:សម្រាប់ជក់ថ្នាំញៀនមួយចំនួន , រំសេវ ,គ្រាប់ឃ្លីមួយចំនួនរបស់កាំភ្លើងកែច្នៃ។

បច្ចុប្បន្នករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តនិតិវិធីច្បាប់ ៕