ក្រៅពីអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព ការទទួលទានចេកក៏មានគ្រោះថ្នាក់ដល់សុខភាពផងដែរ។ យើងដឹងហើយថា ចេក មានផ្ទុសារធាតុប៉ូតាស្យូមកម្រិតខ្ពស់ ប្រសិនបើអ្នកទទួលទានច្រើនពេកអាចនាំឲ្យកើតជំងឺសរសៃឈាម និងជំងឺបេះដូង ជាពិសេសអ្នកដែលមានជំងឺនេះស្រាប់។
មិនតែប៉ុណ្ណោះ សារធាតុប៉ូតាស្យូមនៅក្នុងផ្លែចេក ក៏ផ្តល់ផលប៉ះពាល់ដល់តម្រងនោមផងដែរ ពីព្រោះ ប្រសិនបើតម្រងនោមមិនអាចធ្វើការកម្ចាត់ប៉ូតាស្យូមក្នុងឈាមអស់ទេ វានឹងរាំងស្ទះសរសៃឈាមអាចបណ្តោលឲ្យមនុស្សស្លាប់បាន។

សូម្បីតែអ្នកដែលមានជំងឺឈឺក្បាល ក៏គួរតែកំណត់ការទទួលទានចេកដូចគ្នា ព្រោះអាស៊ីតអាមីណូ របស់វាអាចធ្វើឲ្យសរសៃឈាមក្រាស់ នាំឲ្យលំហូរឈាមរត់មិនបានល្អ។ សូមចាំថា ចេកទុំមានផ្ទុកអាស៊ីតអាមីណូច្រើនជាងចេកខ្ចី។
ផ្លែចេក ក៏អាចនាំឲ្យខូចធ្មេញដែរ ព្រោះជាតិស្កររបស់វាមានកម្រិតខ្ពស់ប្រសិនបើទទួលទានមិនបានត្រឹមត្រូវ។ អ្នកគួរចង់ចាំថា ចេកមិនមានជាតិខ្លាញ់ ឬប្រូតេអ៊ីនគ្រប់គ្រាន់ ដើម្បីក្លាយទៅជាអាហារដ៏ល្អសម្រាប់អាហារសម្រន់នោះទេ។
បើយោងតាមក្រសួងកសិកម្ម អាមេរិក បានផ្តល់អនុសាសន៍ថា អ្នកគួរតែទទួលទានចេកត្រឹមតែ ២ផ្លែក្នុងមួយថ្ងៃបានហើយ ប្រសិនបើអ្នកទទួលទានច្រើនពេកអាចបណ្តោលឲ្យវីតាមីន និងសារធាតុរ៉ែនៅក្នុងខ្លួនមានភាពច្របូកច្របល់។
មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland ក៏បានរកឃើញដែរថា ការទទួលទានផ្លែចេកប្រហែលជា ៤៣ផ្លែក្នុងរយៈពេលដ៏ខ្លីអាចបណ្តោលឲ្យមានជំងឺលើសឈាម ខ្សោយសាច់ដុំ ចង្វាក់បេះដូងមិនទៀងទាត់ និងកើតជំងឺខ្វិន។
នៅពេលរាងកាយរបស់មនុស្សប្រើប្រាស់វីតាមីន B6 ជាង ៥០០មីលីក្រាមជារៀងរាល់ថ្ងៃ អាចនាំឲ្យខូចខាតសរសៃប្រសាទនៅក្នុងដៃ និងជើង។ ក៏ប៉ុន្តែមិនចាំបាច់ព្រួយបារម្ភនោះទេ ព្រោះវីតាមីន B6 នៅក្នុងផ្លែចេកកើតឡើងច្រើនដល់ថ្នាក់នេះ លុះត្រាតែអ្នកទទួលទានចេករាប់ពាន់ផ្លែឯណោះ។
សរុបមកវិញអ្នកអាចទទួលទានចេកក្នុងកម្រិតធម្មតា គឺត្រឹមតែ ២ផ្លែក្នុងមួយថ្ងៃ វាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់រាងកាយ៕
ប្រភព៖ soha
មតិយោបល់