ព័ត៌មានសុខភាព

ភេសជ្ជៈ៤ប្រភេទ គួរជៀសឲ្យឆ្ងាយអំឡុងពេលតាំងគភ៌

ការទទួលទានទឹក បានគ្រប់គ្រាន់ គឺជារឿងដ៏ចាំបាច់ខ្លាំងបំផុតសម្រាប់មនុស្សស្រីគ្រប់រូប ព្រោះវាអាចជួយបង្កើនភាពស៊ាំឲ្យកាន់តែមានភាពរឹងមាំ។ ទោះជាយ៉ាងណា ក្រៅពីទឹក មានភេសជ្ជៈមួយចំនួនស្ត្រីមានផ្ទៃពោះគួរតែជៀសវាង ដើម្បីរក្សាសុវត្ថិភាពទាំងម្តាយ និងកូនឲ្យមានសុខភាពល្អ។

ខាងក្រោមនេះ គឺជាដំបូលន្មានមួយចំនួន ដែលអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំឲ្យស្ត្រីមានផ្ទៃពោះជៀសចេញឲ្យឆ្ងាយ៖

ទឹកដោះគោមិនបានឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ
ស្ត្រីមានផ្ទៃពោះ ទាំងឡាយមិនគួរផឹកទឹកដោះគោ ដែលមិនបានឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវនោះទេ ព្រោះវាមានផ្ទុកបាក់តេរីជាច្រើន ដែលអាចធ្វើឲ្យអ្នកមានជំងឺ ឬឆ្លងជំងឺផ្សេងៗ។

ភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន
មនុស្សគ្រប់រូបតែងតែចូលចិត្តទទួលទានកាហ្វេ ស្រា ស្រាបៀរ តែ… ប៉ុន្តែស្ត្រីមានផ្ទៃពោះគួរតែជៀសវាង ព្រោះជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈទាំងនេះអាចស្រូបចូលយ៉ាងលឿនទៅកាន់ទារកតារយៈទងសុខ ដែលអាចបង្កឲ្យកើតមានបញ្ហាផ្សេងៗ។

បើយោងតាមការពិសោធន៍របស់អ្នកជំនាញបានរកឃើញថា ជាតិកាហ្វេអ៊ីន អាចបណ្តោលឲ្យខូចខាតសរីរាង្គមួយចំនួនរបស់ទារក ដូចជា ជើង ឆ្អឹងកង ឆ្អឹងថ្គាម ខូចភ្នែក ឆ្អឹងលូតលាស់មិនល្អ និងទារកើតមកលូតលាស់មានភាពយឺតយ៉ាវ…ជាដើម។

ភេសជ្ជៈមានផ្ទុកជាតិកាបូនណាត
ភេសជ្ជៈដែលមានផ្ទុកជាតិកាបូនណាត អាចប៉ះពាល់ដល់ការស្រូបយកជាតិដែករបស់រាងកាយ ហេតុនេះហើយ ប្រសិនបើស្ត្រីមានផ្ទៃពោះទទួលទានច្រើនពេក អាចបាត់បង់ជាតិដែកកាន់តែច្រើន ដែលបណ្តោលឲ្យកើតជំងឺខ្វះឈាមក្រហម។

ភេសជ្ជៈត្រជាក់ៗ
ការទទួលទានភេសជ្ជៈត្រជាក់ៗ អាចបណ្តោលឲ្យមានបញ្ហាក្រពះពោះវៀន រាងកាយមានភាពស្លេកស្លាំង ឈឺពោះ ហើមពោះ ពិបាកក្នុងការរំលាយអាហារ។ ភាពត្រជាក់ខ្លាំងពេក ក៏អាចរំញោចដល់ទារកក្នុងស្បូន ដែលធ្វើទារកមិនមានសុវត្ថិភាពផងដែរ។

ក្រៅពីភេសជ្ជៈទាំងបួនប្រភេទដូចដែលបានបង្ហាញពីខាងលើនេះ ស្ត្រីមានផ្ទៃពោះទាំងឡាយក៏គួរតែជៀសចេញឲ្យឆ្ងាយពីគ្រឿងស្រឹងផងដែរ៕

ដកស្រង់ពី៖ soha

មតិយោបល់