កាលពីម្សិលមិញនេះ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងជំនួបសប្តាហ៍ទី១០ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ក្រុមបាល់ទាត់ ណាហ្គាវើល បានយកឈ្នះ វេស្ទើនភ្នំពេញ ដោយលទ្ធផលលើសលប់ ១០ទល់១ នាពហុកីឡដ្ឋានជាតិ។
គ្រាប់បាល់យ៉ាងច្រើនរបស់ ណាហ្គាវើល រកបានត្រឹមតែកីឡាករ ២រូប ប៉ុណ្ណោះ រួមមានកិឡាករ Mattchew Osa ៤គ្រាប់ម្នាក់ឯង នៅនាទី ៣១’, ៣៥’, ៤១’, ៦២ ស្របពេលដែលកីឡាករ Bisan George រកបាន ៥គ្រាប់ នៅនាទី ១៧’, ៤៤’, ៤៨’, ៨៣’, ៨៩ នឹងមួយគ្រាប់ទៀតគឺជាការទាត់បញ្ចូលទីខ្លួនឯងពីកីឡាករ នុត ពិទូ នៅនាទី៣០ ខណៈដែលគ្រាប់បាល់របស់ វេស្ទើនភ្នំពេញ រកបានដោយកីឡាករ សឿន បញ្ញា នៅនាទី ៦៥ ។
ជ័យជម្នះនេះ បានធ្វើឲ្យ ណាហ្គាវើល ទទួលបាន ៣ពិន្ទុបន្ថែម ឡើងមកឈរកំពូលតារាងវិញ បន្ទាប់ពី បឹងកេត បានត្រឹមស្មើជាមួយ វិសាខា ដោយលទ្ធផល ១ទល់១ នឹងមានពិន្ទុស្មើគ្នា៕
https://www.youtube.com/watch?v=AqOkvF7tJVw
មតិយោបល់