ព័ត៌មានជាតិ

ប្រុសស្រី២នាក់មកលោតសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ ម្នាក់លោតបានសម្រេចម្នាក់ទៀតគេឃាត់ទាន់!..

ភ្នំពេញៈ ក្នុងមួយព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីប្រុសស្រី២នាក់មកលោតទឹកសម្លាប់ខ្លួនបន្តបន្ទាប់គ្នា ម្នាក់ជាបុរសលោតបានសម្រេចនិងនារីម្នាក់ទៀតមិនបានសម្រេចទេត្រូវគេឃាត់ទាន់។
ហេតុការណ៍ទី១បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើស្ពានជ្រោយចង្វារថ្មី។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់មិនដឹងមានវិបត្តិអ្វីនោះទេបានជិះកង់ឡើងស្ពានជ្រោយចង្វារពីលិចមកកើត ខណៈមកដល់ជិតកណ្តាលស្ពានបានទុកកង់ចោលហើយលោតទំលាកពីលើស្ពានតែម្តង ដោយបន្សល់ទុកតែកង់នៅកន្លែងកើតហេតុប៉ុណ្ណោះ។
ហេតុការណ៍ទី២ បានកើតឡើងនៅលើស្ពានដដែលនៅវេលាម៉ោង ១១និង១៦នាទីថ្ងៃខែឆ្នាំដដែល មាននារីម្នាក់មកប៉ងលោតទឹកស្លាប់ខ្លួនតែគេឃាត់ទាន់។

នារីដែលប៉ងសម្លាប់ខ្លួននោះឈ្មោះ ថ.ស.ព អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ។
ប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងមានទំនាស់ក្នុងគ្រួសារក៏សម្រេចចិត្តជិះម៉ូតូឌុបមកលោតពីលើស្ពានតែមានសមត្ថកិច្ចនិងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារឃាត់ទាន់ពេលនាងក៏ផុតពីគ្រោះថ្នាក់។
ក្រោយកើតហេតុនាងត្រូវបានការិយាល័យកិច្ចការនារីជ្រោយចង្វារណែនាំនិងជូលទៅផ្ទះវិញ៕
https://www.youtube.com/watch?v=cs5h5iwJpkM

មតិយោបល់