ព័ត៌មានសុខភាព

មានរឿងអ្វីកើតឡើង បើអ្នកផឹកទឹកក្តៅឧណ្ឌៗមួយកែវរាល់ព្រឹក

មនុស្សមួយចំនួនប្រហែលជាមិនទាន់ដឹងទេថា ការពិសារទឹកនៅពេលព្រឹកព្រលឹម អាចសម្រួលដល់ក្រពះពោះវៀន ក្នុងការបញ្ចេញជាតិពុល និងកាកសំណល់មិនល្អទាំងឡាយ ដែលមានក្នុងរាងកាយ។ លើសពីនេះទៅទៀត ការសិក្សាថ្មីមួយបង្ហាញដែរថា ការពិសារទឹកក្តៅឧណ្ឌៗមួយកែវ មុនទទួលទានអ្វីទាំងអស់នៅពេលព្រឹក អាចជួយឲ្យអ្នកទទួលបានអត្ថប្រយោជន៍សំខាន់ៗ ៥យ៉ាង។

បន្សាបជាតិពុល
ការពិសារទឹកក្តៅមួយកែវ នៅពេលព្រឹកអាចបណ្តេញជាតិពុលទាំងអស់ចេញពីសេរីរាង្គក្នុងខ្លួនរបស់អ្នក តាមរយៈរន្ធញើស។ លើសពីនេះទៅទៀត វាអាចជួយរំលាយកាកសំណល់ក្នុងខ្លួន និងជំរុញការបញ្ចេញចោលផងដែរ។

បំបាត់អាការៈឈឺចាប់

ទឹកក្តៅ ជាថ្នាំបំបាត់ការឈឺចាប់ តាមសាច់ដុំ ជាពិសេសការឈឺចាប់អំឡុងពេលស្រ្តីមានរដូវ ព្រោះទឹកក្តៅ បានជំរុញឲ្យឈាមរត់បានស្រួលពាសពេញសារពាង្គកាយ ទោះជាកន្លែងមានសរសៃឈាមតូមប៉ុណ្ណោក៏ដោយ។

ការពារការកើតមុន និងពងលើស្បែក
អត្ថប្រយោជន៍មួយទៀតរបស់ទឹកក្តៅ គឺលាងជម្រះជាតិពុលក្នុងរន្ធញើស និងលុបបំបាត់ឫសគល់ដែលនាំឲ្យកើតមុន។

ជួយបណ្តុះសក់ថ្មី

ការពិសារទឹកក្តៅឧណ្ឌៗ នៅពេលព្រឹក ក៏អាចជួយសម្អាតគល់សក់ និងពន្លឿនឫសសក់ថ្មីៗឲ្យដុះមកវិញយ៉ាងលឿន។

សម្រួលប្រព័ន្ធឈាម និងប្រព័ន្ធសរសៃប្រសាទ

ការពិសារទឹកក្តៅបានទៀងទាត់នៅពេលព្រឹក អាចជួយបង្កើនចលនាឈាម ហើយសម្រួលចលនាសាច់ដុំ។ លើសពីនេះទៅទៀត ទឹកក្តៅអាចបង្កើនសមត្ថភាព និងការពារប្រព័ន្ធសរសៃប្រសាទ ដោយការបំបែកជាតិខ្លាញ់មិនល្អ ដែលមាននៅក្នុងខ្លួន៕

មតិយោបល់