ព័ត៌មានសុខភាព

រឿងតូចតាច៧ចំណុច តែអាចធ្វើឲ្យអ្នកអាយុខ្លី

តើអ្នកដឹងទេ? ទង្វើសាមញ្ញៗដែលយើងតែងតែធ្វើជារៀងរាល់ថ្ងៃ មិនថា ការគេង បទជើងតូច ញ៉ាំអាហារ អង្គុយ ឬងូតទឹកនោះទេ សុទ្ធតែអាចប៉ះពាល់ដល់សុខភាពទាំងអស់។ បើយោងតាមគេទំព័រ soha បានបង្ហាញឲ្យដឹងថា ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ចំពោះទង្វើសាមញ្ញៗទាំងអស់នេះទេ វានឹងអាចធ្វើឲ្យយើងឆាប់ស្លាប់មុនអាយុបាន។

១.ចូលចិត្តឃ្លុំភួយពេលទៀបភ្លឺ
ការស្រាវជ្រាវបានបង្ហាញថា នៅពេលគេងពេញមួយយប់រាងកាយនឹងបញ្ចេញសារធាតុពុលផ្សេងៗប្រមាណជា ១៤៥ ប្រភេទតាមរយៈរន្ធញើ ទៅជាប់ជាមួយនឹងភួយ ឬពូក ខ្នើយ។ ប្រសិនបើអ្នកយកភួយទៅឃ្លុំ សារធាតុពុលទាំងអស់នោះ នឹងស្រូបចូលតាមផ្លូវដង្ហើមទៅក្នុងខ្លួនរបស់អ្នកវិញ។

២.មិនបន្ធូរខ្សែក្រវ៉ាត់ពេលញ៉ាំឆ្អែត
ប្រសិនបើមិនបន្ធូរខ្សែក្រវ៉ាត់នៅញ៉ាំឆ្អែត ក្បាលពោះនឹងរងនូវសម្ពាធកាន់តែខ្លាំង ដែលអាចបណ្តោលឲ្យមានបញ្ហា ហើមពោះ ក្អួត ឈឺក្រពះ ពោះវៀន។

៣.គេងភ្លាមបន្ទាប់ពីបរិភោគ
ការគេងភ្លាមៗបន្ទាប់ពីទទួលទានអាហាររួច កម្រិតអុកស៊ីសែនក្នុងខួរក្បាលនឹងកាត់បន្ថយយ៉ាងឆាប់រហ័ស កើតមានបញ្ហារំលាយអាហារ ក្រហាយទ្រូង ហើយបើបណ្តោលយូរអាចធ្វើឲ្យអ្នកមានក្លាយទៅជាមនុស្សធាត់បន្តិចម្តងៗ។

៤.អង្គុយគងទាក់ខ្លា
ទម្លាប់មួយនេះ មានការពេញនិយមខ្លាំងបំផុតសម្រាប់នារីស្ទើរពាសពេញពិភពលោក។ ប៉ុន្តែ អ្នកត្រូវចាំថា ការអង្គុយគងទាក់ខ្លាយូរពេកអាចធ្វើឲ្យឈាមពិបាករត់ ហើយអាចជះឥទ្ធិពលទៅដល់ផ្នែកផ្សេងៗនៃរាងកាយ។

៥.ពូកែទប់នោម
ទម្លាបទប់នោម អាចធ្វើឲ្យអ្នករលាកប្លោកនោម កើតក្រួសក្នុងតម្រងនោម ឈឺចាប់ក្នុងអំឡុងពេលនោម ឈឺចាប់ក្នុងពោះទឹក និងមានរោគសញ្ញាផ្សេងៗទៀត។ ការស្រាវជ្រាវមួយនៅសហរដ្ឋអាមេរិក បានបង្ហាញថា អ្នកដែលមានទម្លាប់ទប់នោម ប្រឈមនឹងហានិភ័យរលាកម្រងនោមខ្ពស់ជាងអ្នកធម្មតា ៥ដង។

៦.មិនលាងសម្អាតមុខពេលចូលគេង
ប្រសិនបើអ្នកមិនបានលាងជម្រះផ្ទៃមុខមុនពេលចូលគេង សារធាតុគីមីនៅក្នុងគ្រឿងសំអាងនឹងបង្កគ្រោះថ្នាក់ដល់ស្បែក។ ជាពិសេ នៅពេលដែលជាតិពុលទាំងនោះជ្រាបតាមរន្ធញើស វានឹងបង្កឲ្យមានជំងឺសើរស្បែក កើតមុន រលាក ប្រតិកម្មអាឡែស៊ី និងកើតជំងឺភ្នែកធ្ងន់ធ្ងរ។

៧.ងូតទឹកក្តៅយូរពេក

ការងូតទឹកក្តៅនៅក្នុងបន្ទប់បិទជិតយូរពេក សមាធាតុពុលនឹងកើនឡើង ដែលធ្វើឲ្យប៉ះពាល់ដល់ការដកដង្ហើមរបស់អ្នក។ ដូច្នេះ អ្នកគួរតែកំណត់ពេលងូតទឹក ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់សុខភាព៕

មតិយោបល់