តើអ្នកតែងតែមានបញ្ហាស្រៀវធ្មេញ នៅពេលដែលញ៉ាំអាហារត្រជាក់ៗមែនទេ? នេះគឺជាសញ្ញាទូទៅនៃបញ្ហាធ្មេញដូចជា ហូរឈាមតាមអញ្ចាញធ្មេញ រាក់ស៊ីធ្មេញ ពុកធ្មេញ និងដង្ហើមមិនល្អ ហើយទីបំផុតអាចប៉ះពាល់ដល់សរសៃប្រសាទនៃធ្មេញ ដែលបណ្តោលឲ្យអ្នកមានការឈឺចាប់ភ្លាមៗនៅពេលញ៉ាំអាហារត្រជាក់ៗ។
ទោះជាយ៉ាងណាក៏ដោយ អាការស្រៀវធ្មេញអាចព្យាបាលឲ្យជសះស្បើយបានដោយប្រើប្រាស់គ្រឿងទេស ធម្មជាតិដែលមាននៅក្នុងផ្ទះបាយស្រាប់។ អំបិល មានសមត្ថភាពអាចជួយរក្សាតុល្យភាពកម្រិត PH នៅក្នុងមាត់ ហើយបង្កើតអាកាល់ឡាំងកម្ចាត់បាក់តេរីដែលបង្កឲ្យមានគ្រោះថ្នាក់ដល់ធ្មេញផងដែរ។
របៀបអនុវត្ត៖
១.យកអំបិលកន្លះស្លាបព្រាកាហ្វេដាក់ចូលទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ។
២.កូរឲ្យរលាយ រួចខ្ពុរមាត់របស់អ្នកជាមួយនឹងល្បាយភេសជ្ជៈមួយនេះឲ្យបានពីរទៅបីនាទី។
៣.បន្ទាប់មកសូមលាងសម្អាតដោយប្រើទឹកធម្មតា។
៤.អ្នកត្រូវព្យាយាមអនុវត្តមួយថ្ងៃឲ្យបាន២ដង៕
ដកស្រង់ពី៖ boldsky
មតិយោបល់