អាមេរិកៈ ក្រសួងការបរទេសអាមេរិក បានរៀបរាប់ពីយុទ្ធនាការនៃការដាក់សម្ពាធសេដ្ឋកិច្ច រួមទាំងការទូតជាអតិបរមាលើអ៊ីរ៉ង់ ដើម្បីជំរុញប្រទេសនេះ ឆ្ពោះទៅរកកិច្ចចរចាមួយដ៏ប្រសើរ ជំនួសឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨។
នាយកដ្ឋានរដ្ឋនៃផែនការគោលនយោបាយ លោក Brian Hook បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃច័ន្ទថា អ៊ីរ៉ង់ មិនមែនជាប្រទេសមួយធម្មតា ដូចគេដូចឯងទ្បើយ ប្រសិនបើរបបមួយនេះ ចង់ឲ្យអាមេរិកលុបបំបាត់ទណ្ឌកម្មនោះ ត្រូវតែបំពេញតាមការទាមទារមួយចំនួន។
ដោយលោក Hook បាននិយាយថា «បើប្រទេសនេះធម្មតានោះ មិនមែនធ្វើឲ្យមានភេរវកម្មដល់ប្រទេសដទៃទៀត និងការរីករាលដាលមីស៊ីល ក៏ដូចជាភាពក្រីក្រដល់ប្រជាជនខ្លួនឯងឡើយ»។
ក្នុងនោះលោក បានបញ្ជាក់ថា «យុទ្ធសាស្រ្តថ្មីរបស់ក្រុងវ៉ាស៊ីនតោននេះ មិនមែនចង់ឲ្យមានការផ្លាស់ប្តូររបបអ៊ីរ៉ង់នោះទេ តែវាគឺអំពីការផ្លាស់ប្តូរអាកប្បកិរិយា នៃភាពជាអ្នកដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើអ្វីៗដែលប្រជាជនអ៊ីរ៉ង់ ពិតជាចង់ឲ្យពួកគេធ្វើប្រាកដនោះ៕

មតិយោបល់