ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វញ៉ា សម្លាប់មនុស្សពីរនាក់ និងបំផ្លាញ ៣០.០០០ហិចតា

អាមេរិក: មន្រ្តីបាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងបាញ់ពន្លត់ភ្លើងឆេះព្រៃ រាលដាលយ៉ាងឆាប់រហ័ស នៅភាគខាង ត្បូងរដ្ឋកាលីហ្វញ៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់មនុស្សពីរនាក់។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី២៥ មិថុនានេះ។

អភិបាលរដ្ឋកាលីហ្វញ៉ា លោក Jerry Brown បានប្រកាសរដ្ឋនេះនៅក្នុងគ្រាអាសន្នកាលពីថ្ងៃសុក្រម្សិលមិញ នៅក្នុងស្រុក Kern County ទីក្រុង Erskine ជាកន្លែងដែលអគ្គីភ័យបានដុតបំផ្លាញ ជាង ៣០.០០០ហិចតារួចទៅហើយ ក្នុងតំបន់បឹង Lake Isabella ក្នុងរយៈពេល ២៤ម៉ោង។

ពលរដ្ឋរាប់រយនាក់ត្រូវបានជម្លៀសចេញពីតំបន់ផងដែរ ប៉ុន្តែមានការព្រួយបារម្ភថា មានមនុស្សមួយចំនួននឹងមិនអាចរត់គេចខ្លួនបាននៅឡើយ។

អភិបាលស្រុក Kern លោក Sheriff Donny Youngblood បានប្រាប់ឲ្យដឹងថា យើងមិនទាន់ដឹងថាតើមានជនរងគ្រោះ​ផ្សេង​ទៀត​ ដែលមិនអាចគេចផុតពីភ្លើងឆេះនេះនៅឡើយទេ ប៉ុន្តែយើងនឹងវិលត្រឡប់ទៅក្នុងតំបន់នោះវិញ ដើម្បីព្យាយាមស្វែងរកសាកសព​ដោយការ​ប្រើប្រាស់សត្វឆ្កែផងដែរ៕

1024x1024

មតិយោបល់