ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ការបាញ់ប្រហារនៅរដ្ឋ Maryland: ជនសង្ស័យរត់គេចខ្លួនបន្ទាប់ពីសម្លាប់មនុស្សបីនាក់

អាមេរិក: អាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្សបីនាក់និងរងរបួសចំនួនពីរផ្សេងទៀត នៅក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក មុនពេលរត់គេចខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី២៥ មិថុនានេះ។

ប៉ូលិសបាននិយាយថា ការបាញ់ប្រហារនៅក្នុងតំបន់ Prince George គឺមិនទំនងជាចៃដន្យនោះទេ ពោលគឺជាការគ្រោងទុកជាមុន។ អាជ្ញាធរបានទៅដល់កន្លែងកើតហេតុនៅម៉ោង ៩និង៣៥នាទី រសៀលកាលពីថ្ងៃសុក្រហើយបានរកឃើញជនរងគ្រោះដែលបានបាញ់ នេះបើយោងតាមប៉ូលិសដែលប្រចាំនៅ Prince George។ ការបាញ់ប្រហារនេះគឺនៅលើមហាវិថីក្នុងស្រុកនៅស្រុក Heights ជាទីក្រុងដែលបានដាក់បញ្ចូលនៅក្នុងតំបន់នោះ។

ក្នុងចំណោមអ្នកទាំងពីរនាក់រងរបួស គឺមានម្នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈពេលអ្នកផ្សេងទៀតគឺមានស្ថេរភាព ហើយប៉ូលិសកំពុងតែស្វែងរកចំពោះករណីបាញ់ប្រហារខាងលើនេះ៕

33E8A5FC00000578-3578683-image-a-54_1462639971317Montgomery County, Md. Police officers investigate the scene after a shooting outside the Westfield Montgomery Mall in Bethesda, Md., Friday, May 6, 2016. Police say three people were hurt in the shooting. (AP Photo/Jose Luis Magana)

មតិយោបល់