ព័ត៌មានសុខភាព

ពិតអត់ ទទួលទានខ្ទឹមដុះពន្លកអាចបណ្តោលឲ្យពុល?

មនុស្សជាច្រើនគិតថា ការបរិភោគខ្ទឹមសដុះពន្លក នឹងមានជាតិពុលច្រើនដូចជាដំឡូងបារាំងដុះពន្លកដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបាននិយាយថា ខ្ទឹមស ដុះពន្លក មិនមានជាតិពុលដូចអ្វីដែលអ្នកទាំងអស់នោះគិតឡើយ។

នៅពេលខ្ទឹមដុះពន្លក សារធាតុចិញ្ចឹមរបស់វានឹងបញ្ចូនទៅកាន់តំបន់ពន្លក ដូច្នេះសារធាតុប្រេងនឹងបាត់បង់ ហើយពុំសូវមានក្លិនឈ្ងុយ តែមិនមែនដោយសារជាតិពុលនោះទេ។

បើយោងតាមការសិក្សាមួយដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Agricultural and Food Chemistry សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្ទឹមស ដុះពន្លកបាន៥ថ្ងៃ មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាងខ្ទឹមស ស្រស់ ហើយវាក៏បង្កើតសារធាតុផ្សេងទៀតដែលមានប្រយោជន៍សម្រាប់រាងកាយផងដែរ។

ដូច្នេះ ការប្រើប្រាស់ខ្ទឹមសដុះពន្លក មិនមានគ្រោះនោះទេ ហើយអាចទទួលបានអត្ថប្រយោជន៍សម្រាប់សុខភាពថែមទៀត៕

ដកស្រង់ពី៖ soha

មតិយោបល់