Post News Media ព័ត៌មានសុខភាព ផ្លែឈើ៣ប្រភេទ...

ផ្លែឈើ៣ប្រភេទ ជាថ្នាំជំនួយផ្លូវភេទពូកែបំផុត

ផ្លែឈើ គឺជាប្រភពនៃសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែ ដែលរាងកាយត្រូវការជាចាំបាច់។ ទន្ទឹមនឹងនេះផងដែរ ផ្លែឈើធម្មជាតិមួយចំនួន ក៏អាចជួយពង្រឹងសុខភាពផ្លូវភេទឲ្យកាន់តែប្រសើរឡើងដែរ។

ផ្លែប៊ឺរ
អ្នកវិទ្យាសាស្ត្របានរកឃើញថា ផ្លែប៊ឺរ គឺជាថ្នាំជំនួយផ្លូវភេទដ៏ពូកែបំផុត ព្រោះវាសម្បូរទៅដោយជាតិខ្លាញ់ពីធម្មជាតិ។ ខ្លាញ់ដែលមានសុខភាពល្អនេះ អាចជំនួយដល់បេះដូង និងសរសៃឈាម ជាពិសេសសរសៃឈាមដែលឆ្ពោះទៅកាន់តំបន់អាអូនតូច តែម្តង។ គុណសម្បត្តិនេះហើយ ដែលធ្វើឲ្យបុរសៗអាចបង្កាត់ភ្លើងស្នេហ៍បានយូរ ហើយឈានដល់ចំណុចកំពូល។

ផ្លែស្ត្រប៊ឺរី
ផ្លែឈើពណ៌ក្រហមដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ មានផ្ទុកជាតិអាស៊ីតហ្វូលិក និងវីតាមីន B ដែលត្រូវបានគេទទួលស្គាល់ថា ជាសារធាតុធ្វើឲ្យប្រសើរឡើងនូវចំនួនមេជីវិតឈ្មោល។

មិនតែប៉ុណ្ណោះ វាមានផ្ទុកវីតាមីន C អាចជួយបង្កើនចំណង់ផ្លូវភេទ ធ្វើឲ្យឈាមរត់បានល្អ ដែលជាហេតុធ្វើឲ្យការបង្កាត់ភ្លើងស្នេហ៍កាន់តែមានភាពអស្ចារ្យ។

ផ្លែឪឡឹក
នេះជាផ្លែឈើដែលពេញនិយមខ្លាំងបំផុតនារដូវក្តៅ ព្រោះវាអាចជួយឲ្យរាងកាយមានភាពត្រជាក់ និងផ្តល់ថាមពលភ្លាមៗ។ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាមិនដឹងទេថា ឪឡឹក មានផ្ទុកអាស៊ីតអាមីណូ ដែលអាចជួយឲ្យលំហូរឈាមរត់ទៅកាន់ប្រដាប់បន្តពូជបានល្អ ដូចជាថ្នាំជំនួយផ្លូវភេទដែរ។

ដូច្នេះ ប្រសិនបើអ្នកចង់បង្កើនជីវិតផ្លូវភេទឲ្យកាន់តែមានភាពប្រសើរឡើង សូមទទួលទានផ្លែឈើទាំង៣ប្រភេទនេះជាប្រចាំ៕

ដកស្រង់ពី៖ soha