កំពង់ចាមៈ កាលពីវេលាម៉ោង៣និង៥០នាទី ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ មានករណីមនុស្សស្លាប់កើតឡើង នៅចំណុចភូមិបឹងបបុស ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សពជនរងគ្រោះមានឈ្មោះ អ៊ូ វីរៈ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរជាយោធា ថ្នាក់ឧត្តមសេនីយ៍ត្រីនៅនាយកដ្ឋានបុគ្គលិកនៃក្រសួងការពារជាតិ ដោយមានប្រពន្ធឈ្មោះ ស៊ុន សំអាត អាយុ២៩ឆ្នាំ ស្នាក់នៅភូមិបឹងបបុស ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បន្ទាប់ពីទទួលបានព័ត៌មាននិងបណ្ដឹងភ្លាមកម្លាំងសមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលគៀនជ្រៃ ព្រមជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពគៀនជ្រៃ ចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុ បង្កើតគណៈកម្មការធ្វើការពិនិត្យស្រាវជ្រាវលើសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺ សម្ពាធសរសៃឈាមឡើងខ្ពស់ធ្វើឲ្យ(គាំងបេះដូង)ពិតប្រាកដមែន។
ក្រោយពីបានពិនិត្យសាកសពរួចហើយ គណៈកម្មការបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់