ព័ត៌មានជាតិ

ទំនប់អាងទឹកកញ្ចំ នៅខេត្តព្រៃវែង កំពុងរងការគំរាមកំហែង ដោយទឹកជំនន់ទន្លេមេគង្គក្រោម

ព្រៃវែងៈ យោងតាមស្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទំនប់អាងទឹកកញ្ចំ ស្ថិតក្នុងឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង កំពុងរងការគំរាមកំហែង ដោយទឹកជំនន់ទន្លេមេគង្គក្រោម ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង កំពុងអន្តរាគមន៍ទប់ទល់នឹងការហូរច្រោះ ។

គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្រោម (អ្នកលឿង) បានបន្តកើនឡើងដល់កម្ពស់ ៦,៦៦ ម៉ែត្រ ខណៈកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន មានកម្ពស់ ៧,៥០ម៉ែត្រ ។ ទឹកបានលិចចូលតាមបណ្តាព្រែក អាងទឹក បឹងបួធម្មជាតិ និងផ្ទៃដីមួយចំនួន ដែលនៅតំបន់ទំនាបជាបន្តបន្ទាប់៕

មតិយោបល់