ទៀបបារាំង គឺជាផ្លែឈើមួយប្រភេទដែលមានគុណប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាព ជាពិសេសវាមានសមត្ថភាពអាចព្យាបាលជំងឺមហារីកយ៉ាងពូកែ។ លើសពីនេះទៅទៀត ទៀបបារាំងត្រូវបានគេទទួលស្គាល់ថា ជាឱសថដ៏អស្ចារ្យសម្រាប់កម្ចាត់បញ្ហាមុន ព្រោះវាមានផ្ទុកសារធាតុប្រឆាំងនឹងប្រឆាំងនឹងមេរោគបាក់តេរី និងជំរុញដល់ការបង្កើតឡើងវិញនៃកោសិកាស្បែកជាថ្មី។ ទាំងនេះហើយជាមូលហេតុដែលអ្នកពុំគួរមើលរំលងទៀបបារាំងក្នុងការព្យាបាលបញ្ហាមុខមុនឡើយ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រក្នុងការកម្ចាត់បញ្ហាកើតមុននៅលើផ្ទៃមុខៈ
ធាតុផ្សំៈ
- សាច់ទៀបបារាំង ២ទៅ៣ស្លាបព្រា
- ទឹកដោះគោជូរ ២ស្លាបព្រា
- សាច់ប្រទាលកន្ទុយក្រពើ ១ស្លាបព្រា
- ម្សៅរមៀត កន្លះស្លាបព្រា
របៀបអនុវត្តៈ
១.អ្នកត្រូវកិន ឬក្រឡុកធាតុផ្សំទាំងនេះបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ។
២.បន្ទាប់មកត្រូវអនុវត្តនៅលើតំបន់ដែលកើតមុខភ្លាមៗ។
៣.សូមរងចាំរហូតដល់ស្ងួត ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា
៤.ក៏ប៉ុន្តែប្រសិនបើអ្នកចង់ឆាប់ទទួលបានផល អ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាចជាប្រចាំ។
សូមបញ្ជាក់ផងដែរថា នេះគ្រាន់តែជាអត្ថប្រយោជន៍តែមួយប៉ុណ្ណោះក្នុងការថែសម្រស់ ប៉ុន្តែនៅមានអត្ថប្រយោជន៍ផ្សេងទៀតដែលទៀបបារាំងអាចធ្វើបាន៕
ប្រភពៈ boldsky
មតិយោបល់