ព័ត៌មានសុខភាព

៤សប្តាហ៍ រោមពុកមាត់ខ្មៅតូចៗនឹងបាត់រៀងរហូត

បរទេស៖ ស្ត្រីភាគច្រើនមានភាពអៀនខ្មាស់ នៅពេលដែលដុះរោមខ្មៅតូចៗនៅលើផ្ទៃមុខ ហេតុនេះហើយទើបពួកគេខំរកវិធីសាស្ត្រផ្សេងៗដើម្បីកម្ចាត់រោមទាំងនោះចោល។ ប៉ុន្តែមានវិធីធម្មជាតិដ៏មានប្រសិទ្ធិភាពមួយប្រភេទ ដែលអាចជួយកម្ចាត់រោមឲ្យបាត់ជារៀងរហូត ហើយរហ័សថែមទៀត។

របស់ផ្សំ៖
– ទឹកឃ្មុំ ១ស្លាបព្រាបាយ
– ម្សៅស្រូវសាលី ១ស្លាបព្រាបាយ
– ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ

របៀបធ្វើ
– លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាឲ្យក្លាយជាល្បាយ ហើយចាប់ផ្តើមលាបនៅត្រង់បបូរមាត់ខាងលើ(កន្លែងដុះរោមខ្មៅៗ)។
– ទុកចោលចំនួន ១៥នាទី។
– បន្ទាប់មកលាងជម្រះមុខរបស់អ្នកជាមួយនឹងទឹកក្តៅឧណ្ឌៗ។
– ចុងក្រោយលាបក្រែមថែរក្សាស្បែកនៅលើផ្ទៃមុខ។

អនុវត្តវិធីនេះឲ្យបាន ២ ទៅ ៣ដងក្នុងមួយសប្តាហ៍ ក្រោយរយៈពេលមួយខែរោមនៅលើមាត់នឹងចាប់ផ្តើមបាត់បន្តិចម្តងៗរហូតដល់អស់៕

hair-moustache

មតិយោបល់