កោះកុងៈ អាជីវកម្មដាក់ធ្មេញ យីហោ «ផ្ទះដាក់ធ្មេញសុបិន» មួយកន្លែង ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបានចុះបិទកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៦ នេះ ដែលគ្មានច្បាប់អនុញ្ញាត និងគ្មានអនាម័យ។
ប្រតិបត្តិការនេះ មានការចូលរួមពីកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយមន្ត្រីមន្ទីរសុខាភិបាល និងចូលរួមសម្របសម្រួលដោយលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្ត។
ការចុះបិទអាជីវកម្មផ្ទះដាក់ធ្មេញដែលគ្មានច្បាប់នេះ គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានរកឃើញថា ផ្ទះមួយនេះ បានបើកដោយគ្មានច្បាប់ និងគ្មានអនាម័យ។ ក្នុងប្រតិបត្តិការចុះបិទអាជីវកម្មនេះ សមត្ថកិច្ច ក៏បានធ្វើការដកហូត នូវសម្ភារៈ បរិក្ខាព្យាបាលមាត់ធ្មេញមួយចំនួនផងដែរ។
បច្ចុប្បន្នមន្ត្រីជំនាញមន្ទីរសុខាភិបាល ព្រមទាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់