ព័ត៌មានសុខភាព

ទទួលទានអាហារហើយភ្លាម ហាមធ្វើរឿង៣យ៉ាងនេះ!

ក្នុងចំណោមអាហារទាំង៣ពេល សុទ្ធសឹងតែមានសារ:សំខាន់ដូចគ្នា គ្រាន់តែអាហារពេលល្ងាចអ្នកអាចកាត់បន្ថយឲ្យនៅតិចបាន ព្រោះរាងកាយមិនបញ្ចេញសកម្មភាពច្រើនដូចពេលថ្ងៃឡើយ។ ក៏ប៉ុន្តែ អ្នកដឹងទេថា បន្ទាប់ពីទទួលទានអាហារទាំង៣ពេល តើគួរតែជៀសវាងធ្វើអ្វីខ្លះ? តាមពិត ដើម្បីទទួលបានសុខភាពល្អ ក្រៅពីទទួលទានអាហារទាំង៣ពេលឲ្យបានទៀងទាត់ហើយ នៅមានទង្វើមួយចំនួនទៀត ដែលអ្នកគួរតែជៀសវាង ក្រោយពេលញ៉ាំអាហាររួច។

១.ទទួលទានតែ
មនុស្សវ័យកណ្តោល និងមនុស្សចាស់ ភាគច្រើន ចូលចិត្តទទួលទានតែខ្លាំងណាស់ បន្ទាប់ពីទទួលទានបាយរួចភ្លាម។ ក៏ប៉ុន្តែ សូមចាំថា ការទទួលទានតែក្រោយពេលបាយហើយភ្លាម អាចប៉ះពាល់ដល់ការស្រូបយកប្រូតេអ៊ីនពីអាហារ ព្រមទាំងរំខាន់ដល់ការស្រូបយកជាតិដែកផងដែរ។

២.កុំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណបានទៀងទាត់ រាងកាយនឹងមានសុខភាពល្អ ហើយអាចជៀសផុតពីជំងឺមួយចំនួន។ ក៏ប៉ុន្តែ ប្រសិនបើអ្នក ធ្វើលំហាត់ប្រាណមិនត្រូវពេល ជាពិសេសក្រោយពេលបាយរួចភ្លាម អាចបណ្តោលឲ្យមានការឈឺចាប់ក្នុងពោះ ឈឺក្រពះពោះវៀន ហើយសូម្បីតែបេះដូង ក៏កើតជំងឺដែរ។

៣.ងូតទឹក ឬត្រាំជើង
ការត្រាំជើង និងងូតទឹកភ្លាមៗ បន្ទាប់ពីទទួលទានបាយរួច អាចបង្កើនលំហូរឈាមនៅក្នុងខ្លួន និងក្រពះពោះវៀន ហើយប្រសិនបើពោះវៀនខ្សោយមុខងាររំលាយអាហារនឹងចុះទន់ខ្សោយ។

ហេតុនេះ ដើម្បីជៀសវាងពីផលប៉ះពាល់មួយចំនួនមកលើរាងកាយ អ្នកគួរតែរងចាំ ១ទៅ២ម៉ោងសិន ទើបមិនមានផលប៉ះពាល់៕

ដកស្រង់ពី៖ soha

មតិយោបល់