ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូទៅបុកពីក្រោយ​រថយន្ត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

សៀមរាប: កាលពីវេលាម៉ោង ៨និង១៥នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុករថយន្តពីក្រោយ នៅលើផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២២៨-២២៩ ស្ថិតភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

ម៉ូតូបង្កម៉ាក SUZUKI NEX ពណ៌ស ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ បើកបរដោយឈ្មោះ មុយ ម៉េងលី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បើកបរក្នុងទិសដៅពីលិចទៅកើត បានបុកពីក្រោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3940 សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 4A 0033 បើកបរដោយជនមិនស្គាល់ អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត (រត់គេចខ្លួនបាត់) បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ
ខូចខាតម៉ូតូ និងរថយន្ត។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក្រោយកើតហេតុ កម្លាំងជំនាញ បានចុះធ្វើការវាស់វែង និងដកហូតវត្ថុតាង យកមករក្សារទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់