ព័ត៌មានជាតិ

ដាច់ពោះវៀនធ្លាយចេញក្រៅ ស្លាប់សែនរន្ធត់ ខណៈជិះម៉ូតូត្រូវរថយន្តបុក

​បន្ទាយមានជ័យ: រថយន្តកាមរីឆ្លាមបានបើកបរច្រាសទិសជាមួយមន្ត្រីយោធា រេចង្កូចទៅបុកបណ្តាលឲ្យស្លាប់ដាច់ពោះ ធ្លាយចេញ​មកក្រៅគួរឲ្យអាសូរ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ នៅតាមបណ្តាលផ្លូវជាតិលេខ៥ កាល​ពី​វេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

កម្លាំងនគរបាលចរាចរណ៍បានឲ្យដឹងនៅកន្លែងកើតហេតុថា រថយន្តកាមរីឆ្លាម ស្លាកលេខភ្នំពេញ 2K-4752 ពណ៌ទឹកមាស បានទៅបុកម៉ូតូមន្ត្រីយោធា ច្រាសទិសគ្នា ម៉ាកហុងដាឌ្រីម សេ១២៥ ឆ្នាំ២០០៣ ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ 1C-9438 ប៉ើងមនុស្សដូចសី ចម្ងាយ​ពីរថយន្ត និងម៉ូតូរងគ្រោះ ប្រមាណជា៥០ម៉ែត្រ។

សមត្ថកិច្ចមិនទាន់ដឹងពីអត្តសញ្ញាណសាកសពមន្រ្តីយោធានៅឡើយ និងម្ចាស់រថយន្តបង្ករត់គេចបាត់ស្រមោលតែម្តងគ្មានបង្សល់អ្វីនៅក្នុងរថយន្តនោះឡើយ។

មកដល់ពេលនេះ សមត្ថកិច្ចជំនាញបានស្ទូចយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅស្នងការខេត្ត ស្រាវជ្រាវរកម្ចាស់រថយន្ត​មកចាត់ការតាមនិតិវិធីច្បាប់ ចំណែកសាកសពរងគ្រោះយកទៅរក្សាទុកនៅវត្តអារាម រង់ចាំគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់