ព័ត៌មានសុខភាព

ចូរប្រយ័ត្ន! ៧ចំណុចដែលអ្នកមិនគួរធ្វើទាំងមិនទាន់មានអ្វីចូលពោះសោះ

អាហារទាំង៣ពេលពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ហើយអ្នកពុំគួររំលងអាហារមួយពេលណាឡើយ។ ក៏ប៉ុន្តែក្រៅពីញ៉ាំអាហារទាំង៣ពេលបានត្រឹមត្រូវ អ្នកគួរតែប្រុងប្រយ័ត្នចំពោះទង្វើមួយចំនួនទៀតផងដែរ ព្រោះវាអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។ បើយោងតាមគេហទំព័រ Brightside បានបង្ហាញថា ទង្វើមួយចំនួនអ្នកមិនអាចធ្វើទាំងពោះទទេបាននោះទេ បើមិនដូច្នោះវាអាចបណ្តោលឲ្យខូចក្រពះ ឬមានផលអវិជ្ជមានដល់រាងកទាំងមូល។ យ៉ាងហោចណាស់អ្នកត្រូវរងចាំរយៈពេល២ម៉ោង បន្ទាប់ពីញ៉ាំអាហាររួច ទើបអាចធ្វើរឿងទាំងនេះបាន។

ចូលគេង
កុំទម្លាប់ចូលគេងទាំងក្រពះកំពុងតែស្រេចឃ្លានឲ្យសោះ ព្រោះទង្វើមួយនេះមិនត្រឹមតែធ្វើឲ្យអ្នកគេងមិនលក់ ឬឧស្សាហ៍ភ្ញាក់ដឹងខ្លួនប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យឈឺក្រពះថែមទៀត។

ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណទាំងពោះទទេអាចដុតបំផ្លាញ់កាឡូរីច្រើនក៏ពិតមែន ក៏ប៉ុន្តែវាមិនអាចធ្វើឲ្យស្រកទម្ងន់បាននោះទេ ហើយម្យ៉ាងទៀតអ្នកអាចបាត់បង់សាច់ដុំ និងខ្វះថាមពល។

ផឹកកាហ្វេ
សូម្បីតែកាហ្វេ ដែលគ្មានជាតិកាហ្វេអ៊ីនក៏អាចជួយជំរុញដល់ការផលិតអាស៊ីត ដែលបណ្តោលឲ្យកើតមានបញ្ហាក្រហាយទ្រូង និងបញ្ហារលាកបំពង់រំលាយអាហារដែរ ប្រសិនបើអ្នកទទួលទានទាំងពោះទទេ។

ទទួលទានគ្រឿងស្រវឹង
ការផឹកគ្រឿងស្រវឹង ដោយមិនបានទទួលទានអាហារ ធ្វើឲ្យរាងកាយស្រូបយកជាតិអាល់កុលកាន់តែច្រើនឡើង រួមទាំងសរសៃឈាមផងដែរ។ ប្រសិនបើ អ្នកទម្លាប់បែបនេះយូរៗទៅ សរីរាង្គសំខាន់ៗដូចជា ថ្លើម បេះដូង និងតម្រងនោម ច្បាស់ជាឆាប់អន្តរាយជាមិនខាន។

ទំពារស្ករកៅស៊ូ
ជាតិអាស៊ីតដែលផលិតខណៈពេលអ្នកកំពុងទំពារស្ករកៅស៊ូ អាចបំផ្លាញដល់ស្រទាប់របស់ក្រពះ ហើយប្រសិនបើអ្នកទម្លាប់បែបនេះទាំងពោះទទេញយៗអាចបង្កឲ្យរលាកក្រពះ។

ផឹកទឹកក្រូចឆ្មារ
ប្រសិនបើអ្នកទទួលទានទឹកក្រូចឆ្មារទាំងពោះទទេ ជាតិអាស៊ីត របស់វាអាចបំផ្លាញក្រពះ ដែលបង្កទៅជារលាក ជាពិសេសសម្រាប់អ្នកមានបញ្ហាក្រពះស្រាប់ ច្បាស់ជាប្រឈមនឹងបញ្ហាកាន់តែធ្ងន់ធ្ងរឡើយ។

លេបថ្នាំ
ទោះបីជា ថ្នាំអាស្ពីរីន ថ្នាំប៉ារ៉ាសេតាមុល ថ្នាំប្រឆាំងការរលាក ឬថ្នាំដ៏ទៃទៀតឡើយ អ្នកមិនត្រូវទទួលទានទាំងពោះទទេឲ្យសោះ ព្រោះវាមិនត្រឹមតែអាចកាត់បន្ថយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរថែមទៀត(ដូចជា ឈឺក្រពះជាដើម)៕

មតិយោបល់