ព័ត៌មានសុខភាព

តើស្បែកគ្របចុងអាអូនតូចអាចប៉ះពាល់ដល់ការរួមភេទលើកដំបូងដែរទេ?

បរទេស៖ លោកបណ្ឌិត Dr Vijay Gupta ជាស្ថាបនិកគ្លីនិច Gupta’s speciality មានប្រសាសន៍ថា ស្បែកដែលគ្របដណ្តប់ចុងអាអូនតូច ធ្វើឲ្យប៉ះពាល់ដល់សន្ទះព្រហ្មចារីរបស់មនុស្សស្រី និងអាចធ្វើឲ្យដាច់រហែកនៅពេលរួមភេទលើដំបូង។

វាជារឿងធម្មតាទេសម្រាប់បុរសដែលមានស្បែកគ្រប់ដណ្តប់ចុងអាអូនតូច ហើយគ្មានវិធីរុញវាចេញរហូតពួកគេពេញវ័យ។ នៅអាយុ ១៨ ឆ្នាំមានបុរសចំនួន ៩៩% មិនអាចរុញស្បែកដែលគ្រប់ចុងអាអូនតូចរបស់ពួកគេចេញបានឡើយ ហើយមានតែបុរស ១% តែប៉ុណ្ណោះដែលអាចកែប្រែស្ថានភាពនេះបាន។ បុរសៗអាចមានការឈឺចាប់ក្នុងពេលរួមភេទ និងអាចបំផ្លាញ់សេចក្តីសុខទាំងអស់ ដោយសារតែស្បែកគ្រប់ចុងអាអូនតូចតឹងណែនខ្លាំងពេកពេលវាប៉ះឡើង។ ដូច្នេះ ការមានស្បែកគ្រប់ដណ្តប់ចុងអាអូនតូចមិនអាចធ្វើឲ្យអ្នកមានក្តីសុខដល់ចំណុចកំពូលបាននោះទេ នៅពេលរួមភេទលើកដំបូង។

ក្នុងលក្ខខណ្ឌផ្សេងទៀត ស្បែកគ្រប់ដណ្តបចុងអាអូនតូចត្រូវបានរុញទៅក្រោយ ហើយមិនអាចទាញទៅមុខវិញបានពេលអាអូនតូចឡើងរឹង។ ក្នុងករណីនេះបុរសភាគច្រើន មិនអាចរួចផុតពីការឈឺចាប់ក្នុងពេលរួមភេទបានឡើយ។ ដូច្នេះមានតែវិធីវះកាត់យកស្បែកចេញទេ ទើបអាចជួយឲ្យអ្នកមានភាពសុខស្រួលវិញបាន។

អ្វីដែលអ្នកត្រូវដឹង

ពេលខ្លះការរួមភេទលើកដំបូងធ្វើឲ្យមានផលប៉ះពាល់ច្រើន បើទោះបីជាអ្នកមិនឈឺចាប់ដោយសារស្បែកគ្រប់ដណ្តប់អាអូនតូចក៏ដោយ។ អាអូនតូចរបស់អ្នក អាចតឹងណែនមិនស្រួលដោយសារតែខ្វះជាតិរំអិល។ តែទោះជាយ៉ាងណា អ្នកត្រូវចាំថា គ្មាននរណាម្នាក់ទទួលបានភាពសុខស្រួលនៅពេលរួមភេទដំបូងឡើយ មានតែឆ្លងកាត់បទពិសោធន៍មួយនេះទើបអ្នកអាចបានប្រសើរជាងមុន។ ដូច្នេះកុំបារម្ភ ហើយព្យាយាមសាងភាពសប្បាយៗជាមួយនឹងរាត្រីទឹកឃ្មុំដំបូងរបស់អ្នក៕

មតិយោបល់