ទោះបីជាម្នាស់ ជាផ្លែឈើសម្បូរទៅដោយអាហារូបត្ថម្ភ ដែលរាងកាយត្រូវការជាចាំបាច់ក៏ពិតមែន ក៏ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាអាចទទួលទានតាមតែអំពើចិត្តនោះទេ។ បើយោងតាមវេជ្ជសាស្ត្រចិនបានបង្ហាញថា ម្នាស់ គឺជាអាហារដែលមានសមត្ថភាពជួយពង្រឹងដល់ក្រពះ ជួយគាំទ្រការរំលាយអាហារ ជំនួយដល់លំពែង សម្អាតពោះវៀន កម្ចាត់ខ្លាញ់ចេញពីឈាម និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
ប៉ុន្តែមនុស្សមួយចំនួន គួរតែជៀសវាងទទួលទានផ្លែម្នាស់ ព្រោះវាអាចធ្វើឲ្យជំងឺកាន់តែមានអាការធ្ងន់ធ្ងរពិបាកក្នុងការព្យាបាល។
អ្នកដែលមានបញ្ហាអាឡែហ្ស៊ី ប្រសិនបើទទួលទានផ្លែម្នាស់រយៈពេលប្រហែជា ១៥ទៅ ៦០នាទី នឹងកើតមានបញ្ហាឈឺពោះ ក្អួត វិលមុខ ហូរឈាមតាមអវយវៈ ឬតាមជើងធ្មេញ។ រោគសញ្ញាធ្ងន់ធ្ងរ អាចពិបាកដកដង្ហើម និងញ័រទ្រូងផងដែរ។ ប្រសិនបើរោគសញ្ញាលេចឡើងភ្លាមៗ អ្នកត្រូវប្រញាប់ទៅមន្ទើរពេទ្យដើម្បីធ្វើការព្យាបាល។
ក្រៅពីនេះ អ្នកដែលមានជំងឺដំបៅក្រពះ ជំងឺតម្រងនោម ឬរលាកសន្លាក់រ៉ាំរ៉ៃ ហាមទទួលទានឲ្យសោះ។ សូម្បីតែអ្នកដែលមានជំងឺគ្រុនក្តៅ កន្ទួលរមាស់ ឬជំងឺត្រអក ក៏មិនគួរទទួលទានម្នាស់ដែរ។
ចំពោះមនុស្សទូទៅក៏គួរតែកំណត់ការទទួលទានផ្លែម្នាស់ដែរ គឺត្រឹម ១០០ក្រាមក្នុងមួយថ្ងៃបានហើយ។ ម្យ៉ាងវិញទៀត មុននឹងទទួលទាន អ្នកត្រូវប្រលាក់អំបិលបន្តិច ហើយលាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗ ទើបធានាសុវត្ថិភាព៕
ដកស្រង់ពី៖ soha
មតិយោបល់