អាមេរិក៖ ក្រុមហ៊ុនផលិតរថយន្ត BMW បានប្រកាសឲ្យដឹងថា ខ្លួនបានសហការជាមួយនឹងក្រុមហ៊ុន Intel ក្នុងការផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិនៅលើដងផ្លូវនាឆ្នាំ ២០២១ ហើយដើម្បីសម្រេចបំណងប្រាថ្នានេះ បាន BMW ក៏បានបង្ហើបឲ្យដឹងថា ក្រៅពី Intel នៅមានក្រុមហ៊ុនមួយទៀតគឺ Mobileye ក៏បានចូលរួមនៅក្នុងគម្រោងនេះផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យាទាំង ៣នេះ បានបញ្ជាក់ឲ្យដឹងរួមគ្នាថា រថយន្តបើកបរដោយស្វ័យប្រវត្តិ ដែលនឹងអាចចរាចរណ៍នៅលើដងផ្លូវបាន នាឆ្នាំ ២០២១ នឹងបំពាក់នូវបច្ចេកវិទ្យាខ្ពស់ ដែលផ្ដល់នូវសុវត្ថិភាពក្នុងការធ្វើដំណើរ។
ជាមួយគ្នានោះ រថយន្តហោះបើកបរដោយស្វ័យប្រវត្តិនេះ អាចឲ្យអ្នកនៅក្នុងរថយន្តប្រើប្រាស់ភ្នែក និងចិត្តក្នុងការបញ្ជាបានថែមទៀតផង ជាពិសេសគឺប្រើសម្រាប់លេងហ្គេម ដែលបានបំពាក់នៅក្នុងរថយន្ត៕
មតិយោបល់