ព័ត៌មានជាតិ

ម៉ោង៤កន្លះល្ងាចនេះ ទើបពលរដ្ឋនៅសង្កាត់បឹងត្របែក មានភ្លើងប្រើឡើងវិញ

ភ្នំពេញៈ ក្រោយការប្រកាសរបស់អគ្គិសនីកម្ពុជា ពីការផ្អាកការផ្គត់ផ្គង់ចរន្តដល់ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ដើម្បីឲ្យក្រុមការងារធ្វើការជួសជុលខ្សែបណ្ដាញដែលឆេះផងនោះ អគ្គិសនីកម្ពុជា នៅមុននេះបន្តិច បានឲ្យដឹងថា ពលរដ្ឋនៅក្នុងសង្កាត់បឹងត្របែក នឹងមានភ្លើងប្រើប្រាស់ឡើងវិញ នៅម៉ោង៤៖៣០នាទី។

អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ មានករណីដាច់ចរន្តនៅ ប.ត ៩១៥ (F3,F3′,F10) ដែលស្ថិតនៅផ្លូវមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពេលនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលបានឆេះ ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៤៖៣០នាទីល្ងាច៕

មតិយោបល់