ឥណ្ឌូនេស៊ីៈ បើតាមមន្ត្រីថ្ងៃអង្គារនេះ បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ដោយជិះម៉ូតូមួយ បានធ្វើការវាយប្រហារលើស្ថានីយប៉ូលិស ក្នុងទីក្រុង Solo ប្រទេសឥណ្ឌូនេស៊ី បានបន្សល់ទុកឲ្យមន្ត្រីម្នាក់ រងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មាន channelnewsasia ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦។
អ្នកវាយប្រហារ បានចូលទៅកន្លែងចត នៃស្ថានីយ៍ក្នុងទីក្រុងនេះលើកោះ Java នៅម៉ោង ៧ និង ៣៥នាទីព្រឹក នេះបើតាមអ្នកនាំពាក្យប៉ូលិសជាតិ លោក Boy Rafli Amar បានថ្លែង។
អ្នកនាំពាក្យរូបនេះ បានប្រាប់នៅស្ថានីយទូរទស្សន៍ Metro ថា “បុរសម្នាក់នោះ បានអះអាងថា គាត់ចង់ចូលទៅស្ថានីយប៉ូលិស។ គាត់បានព្យាយាមប្រើវិធីរបស់គាត់ រួចចូលទៅកន្លែងចត នៃស្ថានីយ៍ដោយយកម៉ូតូបំផ្ទុះខ្លួនឯង” ។ បើតាមរបាយការណ៍ ជនល្មើសត្រូវបានស្លាប់ និងសមាជិកនៃប៉ូលិសម្នាក់ បានរងរបួសផងដែរ៕
មតិយោបល់