បច្ចុប្បន្ននេះមានផលិផលបំបាត់ស្នាមសង្វារច្រើនណាស់ដែលមានលក់នៅលើទីផ្សារ ប៉ុន្តែផលិតផលទាំងនោះអាចមានតម្លៃថ្លៃ ហើយពុំសូវមានប្រសិទ្ធិភាពថែមទៀត។
ទោះជាយ៉ាងណាមានរូបមន្តធម្មជាតិមួយប្រភេទដែលផ្សំឡើងពីកាកកាហ្វេ គឺអាចជួយកម្ចាត់ស្នាមសង្វារនៅផ្នែកផ្សេងៗនៃរាងកាយដូចជា គូថ, ភ្លៅ, ត្រគាក… ឲ្យបាត់អស់ទាំងស្រុង។ លើសពីនេះ វា អាចជួយសម្រូលដល់ដំណើរការឈាមរត់, ផ្តល់សំណើមដល់ស្បែក, ធ្វើឲ្យស្បែកមានពណ៌ស្រស់ថ្លា និងកម្ចាត់កោសិកាស្បែកដែលងាប់ចេញ។
ការរៀបចំ៖
ដំបូងអ្នកត្រូវលាយកាកកាហ្វេមួយស្លាបព្រា ជាមួយនឹងប្រេងអូលីវមួយស្លាបព្រាដូចគ្នា។ តែប្រសិនបើអ្នកតម្រូវការច្រើន ត្រូវប្រើបរិមាណនៃវត្ថុធាតុដើមច្រើនជាងនេះ។
ការប្រើប្រាស់៖
អ្នកគួរតែអនុវត្តឲ្យចំគោដៅ ដោយប្រើដៃធ្វើការម៉ាស្សាជារង្វង់ ដូច្នេះដំណើរការឈាមនឹងរត់បានល្អ។ បន្ទាប់មកអ្នកត្រូវលាងសម្អាតជាមួយនឹងទឹកត្រជាក់ចេញ អ្នកនឹងឃើញភាពខុសប្លែកជាមិនខាន។
សូមអនុវត្តវិធីនេះឲ្យបានទៀងទាត់ យ៉ាងហោាចណាស់ ៣ ដងក្នុងមួយសប្តាហ៍ រហូតទាល់តែស្នាមសង្វាររលាយបាត់អស់៕
មតិយោបល់