ព័ត៌មានសុខភាព

ទោះឆ្ងាញ់យ៉ាងណាក៏ដោយ បើអ្នកកំពុងតែពពោះ កុំញ៉ាំអាហារ៣ប្រភេទនេះ

នៅក្នុងអំឡុងពេលពពោះ ស្ត្រីត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត ទៅលើការទទួលទានអាហារផ្សេង ព្រោះវាអាចមានផលវិជ្ជមាន និងផលអវិជ្ជមានចំពោះទារក។ បើយោងតាមក្រុមអ្នកជំនាញបានបង្ហាញថា អាហារមួយចំនួនថ្វីត្បិតតែអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ទារកក៏ពិតមែន ប៉ុន្តែប្រសិនបើអ្នកចម្អិនមិនបានត្រឹមត្រូវ អាចមានផលប៉ះពាល់ធ្ងន់ធ្ងរ។

ត្រី ឬសាច់ឆៅ
សូមនៅឲ្យឆ្ងាយសាច់ឆៅ ឬសាច់ចម្អិនមិនបានឆ្អិនល្អ ព្រោះវាមានផ្ទុកបាក់តេរី និងប៉ារ៉ាស៊ីតផ្សេងៗជាច្រើន ដែលអាចបង្កគ្រោះថ្នាក់ដល់ស្ត្រីដែលកំពុងតែពពោះ។ ដើម្បីសុវត្ថិភាព អ្នកគួរតែចម្អិនសាច់នៅក្រោមសីតុណ្ហាភាពយ៉ាងហោចណាស់ ១៤៥ ទៅ ១៦៥អង្សាសេ ដើម្បីសម្លាប់ពពួកអតិសុខុមប្រាណទាំងអស់នោះ។

ស៊ុតឆៅ
ស៊ុត គឺជាអាហារដែលមានផ្ទុកប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែដ៏សម្បូរបែប។ ក៏ប៉ុន្តែនៅពេលក្នុងអំឡុងពេលពពោះ អ្នកមិនត្រូវទទួលទានស៊ុតឆៅនោះឡើយ ព្រោះវាមានផ្ទុកមេរោគម្យ៉ាងដែលមានឈ្មោះថា Salmonella ដែលអាចបង្កឲ្យអ្នករាគរូស ឬមានបញ្ហាផ្សេងកើតឡើង។ ម្យ៉ាងវិញមេរោគប្រភេទនេះ អាចរស់នៅក្នុងស៊ុតដែលទុកចោលយូរ ឬស៊ុតដែលរក្សាទុកនៅក្នុងទូរទឹកកកក៏ដោយ។

សាច់កែច្នៃ
នៅក្នុងសាច់កែច្នៃ ដូចជា សាច់ក្រក សាច់ផាត់ ហតដក ប្រហិត.. មានផ្ទុកបាក់តេរី Listeria កម្រិតខ្ពស់ណាស់ ហើយវាអាចរស់នៅក្នុងសីតុណ្ហភាពត្រជាក់បាន។ អ្នកជំនាញបានឲ្យដឹងថា សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អភាគច្រើនមិនមានបញ្ហាក្នុងទទួលទានអាហារទាំងនេះទេ ប៉ុន្តែវាបង្កឲ្យមានគ្រោះថ្នាក់បំផុតចំពោះស្ត្រីពពោះ៕

ប្រភពៈ soha

មតិយោបល់