ព័ត៌មានសុខភាព

ហាមធ្វើរឿង៥ចំណុចនេះឲ្យសោះ នៅពេលឃ្លានបាយ

ការអត់ទ្រាំជាមួយនឹងភាពស្រេកឃ្លានពុំមែនជារឿងល្អសម្រាប់សុខភាពនោះទេ ជាពិសេសអ្នកអាចប្រឈមនឹងហានិភ័យការកើតជំងឺក្រពះ។ ទោះជាយ៉ាងណា ក្រៅពីមិនគួរអត់ទ្រាំជាមួយនឹងភាពស្រេកឃ្លាន នៅមានរឿងមួយចំនួនទៀតដែលអ្នកពុំគួរធ្វើនៅក្នុងអំឡុងពេលនេះ ព្រោះវាអាចបង្កឲ្យមានផលប៉ះពាល់ជាច្រើនដល់សុខភាព។

១.ទទួលទានកាហ្វេ
ការទទួលទានកាហ្វេ ក្នុងពេលស្រេកឃ្លានអាចធ្វើឲ្យរាងកាយបាត់បង់សារធាតុម្យ៉ាងដែលហៅថា serotonin។ ការបាត់បង់សារធាតុនេះអាចបង្កឲ្យអ្នកងងុយគេង និងកង្វះថាមពល។ សូម្បីតែការទទួលទានភេសជ:ដែលគ្មានជាតិកាហ្វេអ៊ីន ក៏អាចនាំឲ្យមានការក្រហាយទ្រូង ឬរំខានដល់ក្រពេះពោះវៀនផងដែរ។

២.ទំពារស្ករកៅស៊ូ
នៅពេលដែលអ្នកទំពារស្ករកៅស៊ូទាំងពោះកំពុងតែស្រេកឃ្លាន ក្រពះនឹងបញ្ចេញជាតិអាស៊ីតកាន់តែច្រើន ដែលអាចបណ្តោលខូចក្រពះពោះវៀន ហើយនាំឲ្យកើតជំងឺរលាកក្រពះ។

៣.ការប្រើថ្នាំប្រឆាំងនឹងការរលាក
កុំព្យាយាមប្រើប្រាស់អាស្ពីរីន ថ្នាំប៉ារ៉ាសេតាមុល ឬថ្នាំប្រឆាំងការលាក នៅពេលដែលក្រពះកំពុងតែស្រេកឃ្លានឲ្យសោះ។ ទម្លាប់បែបនេះអាចធ្វើឲ្យថ្នាំមិនមានប្រសិទ្ធភាព ហើយក៏ធ្វើឲ្យរាងកាយឈឺចាប់ដូចជាការរលាកក្រពះ ជាដើម។

៤.ទឹកក្រូច
មិនថាទឹកក្រូចពណ៌លឿង ឬក្រូចឆ្មារនោះទេ សុទ្ធតែសម្បូរជាតិអាស៊ីត ដែលបណ្តោលឲ្យកើតមានបញ្ហារលាកក្រពះ ប្រសិនបើសិនបើអ្នកទទួលទានទាំងពោះទទេ។

៥.ការសេពគ្រឿងស្រវឹង
ប្រសិនបើអ្នកសេពគ្រឿងស្រវឹង មុនពេលញ៉ាំអាហាររាងកាយនឹងបង្កើនយន្តការស្រូបយកជាតិពុលកើនឡើងទ្វេដង។ លើសពីនេះទៅទៀត រាងកាយត្រូវចំណាយពេលច្រើនដើម្បីបំបែកម៉ូលេគុលនៃជាតិអាល់កុល ដែលធ្វើឲ្យមានហានិភ័យនៃជំងឺឈឺក្បាលធីងធោងច្រើនជាងពេលធម្មតា។ ជាការពិតគ្រឿងស្រវឹង ក៏មានឥទ្ធិពលទៅលើថ្លើម តម្រងនោម និងបេះដូងផងដែរ។ ដូច្នេះដើម្បីកាត់បន្ថយបញ្ហានេះ អ្នកត្រូវញ៉ាំអាហារសម្រន់មុនពេលសេពគ្រឿងស្រវឹង៕

ប្រភព៖ soha

មតិយោបល់