ព័ត៌មានសុខភាព

រឿងសំខាន់ដែលស្ត្រីមានផ្ទៃពោះគួរធ្វើ និងមិនគួរធ្វើ នៅពេលគេង

បរទេស៖ ជារឿងធម្មតាទេ សម្រាប់ស្ត្រីមានផ្ទៃពោះគ្រប់រូបដែលត្រូវប្រឈមមុខនឹងការផ្លាស់ប្តូររាងកាយ បូករួមទាំងការឈរ, អង្គុយ, ដើរ ជាពិសេសឥរិយាបទនៃការគេង។ ពួកគេមិនដឹងថា ការគេងអាចប៉ះពាល់ដល់សុខភាពនោះទេ គឺដោយសារតែពោះរីកធំទៅៗ, ដង្ហើមក៏ខ្លី, នោមញឹក និងឈឺខ្នង។

ប៉ុន្តែ ចំពោះបញ្ហានេះមានវិធីអាចដោះស្រាយបាន៖

  • ទីតាំងដែលល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ គឺគេងបែរទៅខាងឆ្វេង
  • មិនត្រូវគេងផ្កាប់មុខ ឬផ្ងារឡើយ
  • ត្រូវប្រើខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះ
  • មិនគួរញ៉ាំទឹកមុនពេលចូលគេង ២ម៉ោងឡើយ
  • ព្យាយាមគេងចំហៀងដដែលក្នុងមួយត្រីមាសដំបូង
  • ដោះសម្លៀកបំពាក់ចេញក្នុងពេលគេង ឬស្លៀកឈុតដែលរលុងៗ
  • ត្រូវបំភ្លេចទុក្ខកង្វល់ចោលឲ្យអស់

ទាំងអស់នេះ គឺជាចំណុចដ៏សំខាន់ដែលស្ត្រីគ្រប់រូបគួរតែចង់ចាំទុក ដើម្បីសុវត្ថិភាព និងសុខមាលភាពក្នុងកំពុងពេលមានផ្ទៃពោះ៕

sleep

មតិយោបល់