អង់គ្លេសៈប្រធានក្រុម និងមន្ត្រីទី១ត្រូវបានរកឃើញទោស ពីបទជូញដូរគ្រឿង ញៀន ប្រភេទកូកាអីនជាងបីតោន តម្លៃប៉ាន់ស្មានប្រហែល៦៦៦.៥៧លានដុល្លារអាមេរិក ។
ថ្នាំញៀនក្នុងចំណាត់ថ្នាក់Aនេះ ត្រូវបានរកឃើញលាក់ទុកនៅក្នុងឃ្លប់សម្ងាត់មួយ នៅលើនាវាកំពុងធ្វើដំណើរកាលពីខែមេសាឆ្នាំមុន។
នាវានេះត្រូវស្ទាក់ចាប់បានដោយនាវាពិឃាតកងទ័ពជើងទឹក Royal Navy HMS Somerset និងនាវាកងកម្លាំងព្រុំដែនForce cutter HMC Valiantនៅសមុទ្រខាងជើង ប្រហែល ១៦០គីឡូម៉ែត្រពីឆ្នេរនៃក្រុង Aberdeenនេះ។
បន្ទាប់ពីទទួលបានតម្រុយពីអាជ្ញាធរបារាំង មន្រ្តីទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ(NCA)បានជិះនាវាឈ្មោះ MV Hamal ហើយបាននាំវាចូលទៅក្នុងកំពង់ផែក្រុង Aberdeen។
ក្រុមរើកកាយស៊ីជម្រៅរបស់កងកម្លាំងអ្នកជំនាញព្រុំដែន និង NCA និងក្រុមនីតិក្រមអាជ្ញាធរប៉ូលិសបានចាប់ផ្តើមបើកការស្រាវជ្រាវ ហើយភ្លាមនោះក្រុមអ្នកស៊ើបអង្កេតបានរកឃើញគ្រឿងញៀនប្រភេទ កូកាអីន១២៨រមូរ ដែល១រមូលមានទម្ងន់២៥គីឡូក្រាម នៅក្នុងឃ្លុបបិតជិតដោយដែក។
សមាជិកនាវិកតួកគី៩នាក់ត្រូវបានឃុំឃាំង និងចោទសួរជាផ្លូវការនៅក្រុងAberdeen ។គួរបញ្ជាក់ថា
ទូកនេះបានធ្វើដំណើរពីប្រទេសតួកគីតាម កោះTenerife ក្នុងតំបន់ប្រជុំកោះ Canary ប្រទេសអេស្ប៉ាញ ហើយបន្ទាប់មកឆ្លងកាត់សមុទ្រអាត្លង់ទិកទៅតំបន់ ហ្គីយ៉ាណានៅអាមេរិកភាគខាងត្បូង ហើយតុលាការនឹងធ្វើការកាត់ទោសនៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ៕
មតិយោបល់