ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរសម្នាក់បង្ហាញទេពកោសល្យ លោតឆ្លងអាគារពីរកម្ពស់២៥ជាន់

ហុងកុងៈបុរសជនជាតិអង់គ្លេស ចូលចិត្តស្វែងរកភាពព្រឺព្រួច រំជួលចិត្តម្នាក់​បានបង្ហាញទេពកោសល្យដ៏ប៉ិនប្រសប់របស់ខ្លួន នៅកណ្តាលទីក្រុងហុងកុង​ដោយលោតឆ្លង​អាគារពីរកម្ពស់២៥ជាន់។

បុរសដែលធ្វើឲ្យគេភ្ញាក់ផ្អើលម្នាក់នោះ មានឈ្មោះMax Caveអាយុ២៤ឆ្នាំ មកពីក្រុម Parkour មានមូលដ្ឋាន​នៅក្នុងចក្រភពអង់គ្លេស បានលោតឆ្លងពីកំពូលអាគារមួយ ហើយជាន់លើទម្រតូចទំហំ១៥សង់ទីម៉ែត្រ ត្រង់កែមឬជាយនៃអាឲគារ​មួយទៀត​នៅជាប់នោះ។

ហេតុការណ៍មិនគួរឲ្យជឿនេះបានធ្វើឡើងនៅចន្លោះអាគារពីរនៅក្នុងតំបន់ Provident Centre Block ផ្លូវ ២៣ Wharf Rd ក្រុងហុងកុង។បុរសម្នាក់នេះបានធ្វើដំណើរជុំវិញពិភពលោកដើម្បីសម្តែងសម្ថភាព និងទេពកោសល្យនៅក្នុងទីក្រុងល្បីៗ។

សូមបញ្ជាក់ថានៅក្នុងវីដេអូថតនៅទីក្រុងហុងកុងមួយននេះ ត្រូវបានគេបង្ហោះនៅលើ គេហទំព័រ Instagram ហើយមានមនុស្សបើកមើល ២៥០០០០ដង៕

https://youtu.be/_aj5d4W7_UY

មតិយោបល់