តើអ្នកដឹងទេថា អ្នកអាចធ្វើការព្យាបាលជំងឺឬសដូងបាតឲ្យជាសះស្បើយបាន ដោយគ្រាន់តែប្រើប្រាស់ធាតុផ្សំតែមួយមុខប៉ុណ្ណោះ?
ទឹកខ្មេះប៉ោម ឬភាសារអង់គ្លេសហៅថា (apple cider vinegar) ជាផលិតផលដែលមានលទ្ធភាពអាចព្យាបាលជំងឺឬសដូងបាត ឲ្យធូរស្រាលក្នុងពេលដ៏ខ្លី។ មិនតែប៉ុណ្ណោះ វាមានសុវត្ថិភាពក្នុងការព្យាបាល ដែលអាចអនុវត្តទាំងឬសដូងបាតនៅផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។
វិធីព្យាបាល
អ្នកអាចត្រាំសំឡីកប្បាសនៅក្នុងទឹកខ្មេះប៉ោម ហើយអនុវត្តនៅលើឬសដូងបាត បន្ទាប់មកទុកចោលកន្លះម៉ោង។ សូមព្យាយាមអនុវត្តរាល់ថ្ងៃបើចាំបាច់។
មួយវិញទៀត អ្នកអាចបង្កក ទឹកខ្មេះប៉ោម ដោយដាក់ក្លាសេក្នុងទូរទឹកកឲ្យក្លាយជាដុំទឹកកតូចៗ រួចយកញាត់ចូលក្នុងរន្ធគូថរបស់អ្នកយឺតៗ។
ការព្យាបាលនេះនឹងទទួលបានលទ្ធផលយ៉ាងឆាប់រហ័ស ប៉ុន្តែអ្នកត្រូវបរិភោគអាហារទន់ៗ សម្រាប់រយៈពេល ៣ថ្ងៃដំបូងនៃការព្យាបាល៕
មតិយោបល់